សន្និសីទកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម
កប.អនឡាញ - នាថ្ងៃទី ១៩ ខែកញ្ញា នៅគណៈកម្មាធិការប្រជាជនសង្កាត់ Tinh Bien គណៈកម្មាធិការប្រជាជនខេត្ត An Giang ប្រទេសវៀតណាម បានរៀបចំសន្និសីទកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម។
លោក ខៀវ រិទ្ធីភ័ណ្ឌ អភិបាលរងខេត្តកំពត លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល លោក លី សាវ៉េត អភិបាលរងខេត្តតាកែវ និងលោក Le Trung Ho អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បានអញ្ជើញចូលរួមសន្និសីទ។
ក្នុងសុន្ទរកថាបើក លោក Le Trung Ho អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក ដោយមានការយកចិត្តទុកដាក់ ការដឹកនាំរបស់អាជ្ញាធរនៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា និងការសម្របសម្រួលយ៉ាងសកម្មពីគ្រប់លំដាប់ថ្នាក់ ខេត្ត An Giang កំពត កណ្តាល តាកែវ សម្រេចបានលទ្ធផលជាក់ស្តែងជាច្រើនក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែន ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ និងសង្គម ពង្រីកទំនាក់ទំនងការបរទេស និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាចន។ នេះជាការបង្ហាញយ៉ាងរស់រវើកនៃចំណងសាមគ្គីភាព និងភាពស្និទ្ធស្នាលរវាងខេត្ត An Giang និងខេត្តកំពត កណ្តាល តាកែវនិយាយដោយឡែក រវាងវៀតណាម និងកម្ពុជានិយាយរួម។
    |
 |
លោក Le Trung Ho អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang ផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នារវាងខេត្ត An Giang-តាកែវ និង An Giang-កណ្តាល (រូបថត៖ baoangiang.com.vn) |
លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បានបន្ថែមថា ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មនៃការនាំចូល និងនាំចេញតាមច្រកព្រំដែនរវាងខេត្ត An Giang និងខេត្តកណ្តាល សម្រេចបានចំនួន ៤៨៧ លានដុល្លារអាមេរិក រវាងខេត្ត An Giang និងខេត្តតាកែវ សម្រេចបាន ៣២១ លានដុល្លារអាមេរិក រវាងខេត្ត An Giang និងខេត្តកំពត សម្រេចបាន ៧ លានដុល្លារអាមេរិក។ លទ្ធផលនេះបានបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពរវាងខេត្តនានា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការដឹកជញ្ជូនទំនិញតាមច្រកទ្វារព្រំដែន ដោយហេតុនេះជំរុញកំណើនសេដ្ឋកិច្ចពាណិជ្ជកម្មតាមព្រំដែន រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន។
ដោយឈរលើមូលដ្ឋាននោះ លោក Le Trung Ho អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បានបញ្ជាក់ថា កិច្ចប្រជុំនេះមានអត្ថន័យសំខាន់ណាស់។ នេះជាឱកាសសម្រាប់ខេត្តទាំងឡាយបន្តផ្លាស់ប្តូរ ពិភាក្សា និងឯកភាពលើខ្លឹមសារជាក់លាក់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងអំពីពាណិជ្ជកម្មតាមព្រំដែន វៀតណាម-កម្ពុជា ដោយព្រមៗគ្នា និងប្រកបដោយប្រសិទ្ធភាព។ អាស្រ័យហេតុនេះ បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សកម្មភាពដឹកជញ្ជូន ការដោះដូរទំនិញ កិច្ចសហប្រតិបត្តិការផលិតកម្ម និងការធ្វើអាជីវកម្មរបស់សហគ្រាស និងប្រជាជននៃភាគីទាំងពីរ។ ទន្ទឹមនឹងនោះ រួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន។
ក្នុងកិច្ចប្រជុំបានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងខេត្ត An Giang-កណ្តាល, An Giang-តាកែវ ដោយអនុញ្ញាត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការចេញ-ចូលនៃមធ្យោបាយដឹកជញ្ជូននៃប្រទេសទាំងពីរឱ្យនាំចូល និងនាំចេញឡើងវិញជាបណ្តោះអាសន្ននៅច្រកទ្វារព្រំដែន ដើម្បីដឹកជញ្ជូន និងទទួលទំនិញតាមតំបន់ច្រកទ្វារព្រំដែននៃប្រទេសទាំងពីរ និងត្រឡប់ទៅប្រទេសវិញនៅថ្ងៃតែមួយ៕
បកប្រែដោយ Huyen Trang