leftcenterrightdel
ទិដ្ឋភាពនៃជំនួបសំណេះសំណាល

កាលពីជាង ៤៦ ឆ្នាំមុន ដោយមានការជួយគាំទ្រពីកម្លាំងស្ម័គ្រចិត្តវៀតណាម កងកម្លាំងបដិវត្តន៍កម្ពុជាបានផ្ដួលរំលំរបបខ្មែរក្រហម រំដោះប្រទេសរួចផុតពីរបបប្រល័យពូជសាសន៍។ ជ័យជម្នះនោះមិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងចំណងសាមគ្គីភាពអន្តរជាតិដ៏ស្មោះត្រង់ ជាពិសេសចំណងមិត្តភាពរវាងវៀតណាម និងកម្ពុជា ក្នុងនោះដែលមានការរួមចំណែកពីកងកម្លាំងនគរបាលប្រជាជន​វៀត​ណាម។

អ្នកជំនាញនិងកម្មាភិបាលនៃកងកម្លាំងនគរបាលវៀតណាមជិត ៤០០០ នាក់ បានមកជួយកម្ពុជាចាប់យកស្ថានការណ៍ ប្រយុទ្ធប្រឆាំងនឹងកម្លាំងអរិភាព កសាងកងកម្លាំងនគរបាល រួមចំណែកក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ។  ក្នុងរយៈពេល១០ឆ្នាំ នៃការបំពេញកាតព្វកិច្ចអន្តរជាតិ កម្មាភិបាល ១២ នាក់ នៃក្រុម K79 បានពលីជីវិតនៅលើទឹកដីកម្ពុជា។

leftcenterrightdel
លោកវរសេនីយ៍ឯក Trinh Hong Doan ប្រធានគណៈទាក់ទងនៃក្រុម K79 មានប្រសាសន៍ក្នុងជំនួប

ក្នុងនាមគណៈកម្មាធិការបក្សនគរបាលមជ្ឈិម និងក្រសួងនគរបាល លោកនាយឧត្តមសេនីយ៍ Luong Tam Quang បានថ្លែងអំណរគុណនិងសួរសុខទុក្ខដល់អតីតអ្នកជំនាញទាំងអស់នៃក្រសួងនគរបាល។ 

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គណៈកម្មាធិការបក្សនគរបាលមជ្ឈិម  ក្រសួងនគរបាលចងចាំជានិច្ចនូវការរួមវិភាគទាន និងការលះបង់ដ៏ធំធេងរបស់អតីតអ្នកជំនាញគ្រប់ជំនាន់  នេះជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន និងជាសក្ខីភាពរស់រវើកចំពោះចំណងមិត្តភាពរវាងវៀតណាម និងកម្ពុជា។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Luong Tam Quang និងប្រតិភូទាំងឡាយ

លោកនាយឧត្តមសេនីយ៍ Luong Tam Quang សង្ឃឹមថា អតីតអ្នកជំនាញនឹងបន្តចូលរួមចំណែកកសាងកម្លាំងនគរបាលប្រជាជនមានរបៀបរៀបរយ ចំណាន និងទំនើប។ ទន្ទឹមនឹងនោះចូលរួមយ៉ាងសកម្មក្នុងចលនាប្រជាជនទាំងមូលការពារសន្តិសុខជាតិ និងរួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាពវៀត​ណាម-កម្ពុជា៕

បកប្រែដោយ Thanh Cong