ទីតាំងតាំងបង្ហាញទទួលបានភ្ញៀវទេសចរប្រមាណ ៦.៦ លាននាក់

នៅឯទីតាំងតាំងពិព័រណ៍របស់ក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូបានត្រួតពិនិត្យទីតាំងតាំងពិព័រណ៍ទាំងក្នុងនិងក្រៅ សាកល្បងបច្ចេកវិទ្យាក្លែងធ្វើការបើកបរនៅលើផ្លូវ Truong Son និងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ច។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានប្រគល់ទឹកដោះគោ ទឹក និងអាហារស្ងួតជូនប្រជាជនដែលមកទស្សនាការតាំងពិព័រណ៍។ ការយកចិត្ដទុកដាក់របស់លោកនាយឧត្តមសេនីយ៍ Phan Van Giang បានធ្វើឲ្យមនុស្សជាច្រើនរំភើបចិត្ដយ៉ាងខ្លាំង។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ត្រួតពិនិត្យទីតាំងតាំងពិព័រណ៍ខាងក្នុងរបស់ក្រសួងការពារប្រទេសនៅឯតាំងពិព័រណ៍

ទីតាំងតាំងបង្ហាញខាងក្នុងរបស់ក្រសួងការពារប្រទេសមានផ្ទៃដីជាង ៧០០ ម៉ែត្រការ៉េ តាំងបង្ហាញផលិតផលចំនួន ៣៣៤ មុខ រួមមាន វត្ថុប្រវត្តិសាស្ត្រ រូបភាព សព្វាវុធ សម្ភារៈបរិក្ខារ ផលិតផលរបស់ផ្នែកភស្តុភារ-បច្ចេកទេសដូចជា ឯកសណ្ឋានយោធា សម្ភារៈ និងបរិក្ខារពេទ្យយោធា។ និងចាក់បញ្ចាំងវីដេអូចំនួន ១២៧ នៅលើអេក្រង់ LED អំពីប្រធានបទប្រវត្តិសាស្ត្រ ការប្រយុទ្ធដ៏ល្បីល្បាញ រូបភាពកងទ័ពប្រជាជន​វៀតណាម ប្រយុទ្ធការពារមាតុភូមិ ផលិតកម្ម និងអនុវត្តកាតព្វកិច្ចអន្តរជាតិ។

ទន្ទឹមនឹងនោះ ទីតាំងតាំងបង្ហាញខាងក្រៅរបស់ក្រសួងការពារប្រទេសចែកចេញជា ៨ ទីតាំង រួមមានទីតាំងគ្រប់គ្រងចំនួន ១ និងទីតាំងតាំងបង្ហាញចំនួន ៧ ដែលមានសព្វាវុធ និងបរិក្ខាររបស់កងទ័ពជើងទឹក ទ័ពការពារដែនអាកាស-ទ័ពជើងអាកាស កលយុទ្ធអេឡិចត្រូនិច បញ្ជូនសារកាំភ្លើងធំៗល។ 

យោងតាមការស្ថិតិរបស់គណៈកម្មាធិការរៀបចំការតាំងពិព័រណ៍ ទីតាំងតាំងបង្ហាញទាំងក្នុង និងក្រៅរបស់ក្រសួងការពារប្រទេសនៅឯតាំងពិព័រណ៍បានទាក់ទាញគណៈប្រតិភូយ៉ាងច្រើន និងមានប្រជាជនប្រមាណ ៦.៦ លាននាក់ មកទស្សនា។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ត្រួតពិនិត្យទីតាំងតាំងពិព័រណ៍ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-125-VT

ដើម្បីបំពេញតាមតម្រូវការ និងបម្រើប្រជាជនជាច្រើនមកទស្សនាតាំងពិព័រណ៍ និងសកម្មភាពទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិ ការរៀបចំត្រូវបានអនុវត្តប្រកបដោយហ្មត់ចត។ គណៈកម្មាធិការរៀបចំការតាំងពិព័រណ៍នៃក្រសួងការពារប្រទេសបានរៀបចំកងកម្លាំងទទួលភ្ញៀវ ដែលមានចំណេះដឹងស៊ីជម្រៅដើម្បីណែនាំដល់អ្នកទស្សនា។ ជាពិសេស ការងារភស្ដុភារបស់កងទ័ពយើងនៅឯតាំងពិព័រណ៌នេះ មិនត្រឹមតែធានាសម្រាប់កងកម្លាំងប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន លើកកម្ពស់ប្រពៃណី“កងទ័ពនិងប្រជាជនប្រៀបដូចជាត្រី និងទឹក”។ កងកម្លាំងរបស់កងទ័ពបានរៀបចំការចែកដបទឹកជាង ១៧ ម៉ឺនដប អាហារស្ងួត ២០០,០០០ កញ្ចប់ ទឹកដោះគោ ២៣,០០០ ប្រអប់ ជូនដល់កងកម្លាំងបម្រើ និងប្រជាពលរដ្ឋដែលមកទស្សនាការតាំងពិព័រណ៍នេះ។ អំណោយនីមួយៗមានតិចតួចក៏ដោយ តែវាបង្កប់នូវក្តីស្រលាញ់ និងការដឹងគុណរបស់កងទ័ពចំពោះប្រជាជន។

ទាក់ទងនឹងការងារព័ត៌មាននិងការឃោសនា គណៈកម្មាធិការរៀបចំពិព័រណ៍របស់ក្រសួងការពារប្រទេសបានសហការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារសារព័ត៌មានក្នុងនិងក្រៅកងទ័ព ដូចជាកាសែតកងទ័ពប្រជាជន មជ្ឈមណ្ឌលវិទ្យុនិងទូរទស្សន៍កងទ័ព ស្ថានីយ៍ទូរទស្សន៍ធំៗ និងកាសែតអេឡិចត្រូនិក ដើម្បីបង្កើតខ្លឹមសារណែនាំអំពីទីតាំងតាំងបង្ហាញ។ ការបង្ហោះព័ត៌មាន និងអត្ថបទចំនួន ៧៧០ ដែលឆ្លុះបញ្ចាំងយ៉ាងទូលំទូលាយ និងស៊ីជម្រៅអំពីការតាំងបង្ហាញ និងសកម្មភាពរបស់ក្រសួងការពារប្រទេសនៅឯតាំងពិព័រណ៍សមិទ្ធិផលជាតិ។

បំរើល្អបំផុតសម្រាប់ប្រជាជនមកទសន្សនាតាំងពិព័រណ៍

បន្ទាប់ពីការត្រួតពិនិត្យ   លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល ឧបករណ៍ និងបច្ចេកវិទ្យាទំនើបដែលផលិតដោយវៀតណាមត្រូវបានដាក់តាំងនៅឯតាំងពិព័រណ៍សមិទ្ធិផលជាតិ ព្រមទាំងបានសម្តែងនូវសេចក្តីរីករាយដែលបានឃើញមនុស្សយ៉ាងច្រើនកុះករមកទស្សនាការតាំងពិព័រណ៍នេះ។ គណៈប្រតិភូអន្តរជាតិក៏បានចាប់អារម្មណ៍យ៉ាងខ្លាំង​ និងវាយតម្លៃខ្ពស់ចំពោះកន្លែងតាំងបង្ហាញរបស់ក្រសួងការពារប្រទេសនៅឯពិព័រណ៍សមិទ្ធិផលជាតិ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់ទឹក ទឹកដោះគោ និងអាហារស្ងួតដល់ប្រជាជននៅឯតាំងពិព័រណ៍

លោកនាយឧត្តមសេនីយ៍ Phan Van Giang ឲ្យដឹងថា ការអភិវឌ្ឍវិស័យឧស្សាហកម្មការពារជាតិវៀតណាមបានបង្កើតឲ្យមានទំនុកចិត្ត និងការលះបង់ ជាពិសេសត្រូវបានកត់សម្គាល់ដោយបក្ស រដ្ឋ និងប្រជាជន។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា វៀតណាម​ប្ដេជ្ញាពង្រឹងការពារជាតិ កសាងកងទ័ពបដិវត្តន៍ របៀបរៀបរយ ចំណាន និងទំនើប ក្នុងគោលបំណងរក្សាសន្ដិភាព និងការពារមាតុភូមិ។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើថា ក្នុងប៉ុន្មានថ្ងៃដែលនៅសេសសល់នៃការតាំងពិព័រណ៍សមិទ្ធិផលជាតិ កងកំលាំងកងទ័ពបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ បំពេញល្អនូវភារកិច្ច ធានាបាននូវភស្តុភារនិងបច្ចេកទេស ថែរក្សាសម្ភារៈបរិក្ខារ ទន្ទឹមនឹងនោះបម្រើល្អបំផុតដល់ប្រជាជនមកទស្សនា៕

បកប្រែដោយ Pham Diep