ក្នុងពិធីនេះ ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang បានកោតសរសើរ និងអបអរសាទរចំពោះលទ្ធផល និងស្នាដៃដ៏ល្អប្រសើររបស់កម្មាភិបាក យុទ្ធជននៃកងទ័ព និងកងជីវពលក្នុងការបំពេញភារកិច្ច A80។ រួមគ្នាជាមួយកងកម្លាំងផ្សេងទាំងអស់ បានបំពេញយ៉ាងល្អភារកិច្ចរបស់ខ្លួន ដែលរួមចំណែកដល់ជោគជ័យនៃការដង្ហែក្បួនព្យុហយាត្រា។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងសុន្ទរកថាក្នុងពិធី

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ការចូលរួមរបស់ផែនយោធានៃប្រទេសនានា (ចិន រុស្ស៊ី ឡាវ កម្ពុជា) បានបង្ហាញពីចំណងសាមគ្គីភាពអន្តរជាតិ មិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងវៀតណាមជាមួយប្រទេសទាំង៤ ព្រមទាំងភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៃគោលនយោបាយការទូតការពារជាតិរបស់បក្សកុម្មុយនិស្តវៀតណាម។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា លទ្ធផលនៃការដង្ហែក្បួនព្យុហយាត្រារបស់កងទ័ព កងជីវពល ទទួលបានការវាយតម្លៃខ្ពស់របស់ថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រជាជន និងមិត្តភក្តិអន្តរជាតិ។ ការចូលរួមរបស់កងកម្លាំងទាំងឡាយ បានរួមចំណែកផ្សព្វផ្សាយសេចក្តីប្រាថ្នាឯករាជ្យ សេរីភាព សន្តិភាព និងមិត្តភាពដល់មិត្តអន្តរជាតិ ព្រមទាំងនាំមកនូវមោទនភាពដ៏ធំធេងដល់ជនរួមជាតិ កម្មាភិបាល និងយុទ្ធជនទូទាំងប្រទេស។

ក្នុងពិធីនេះ គណៈកម្មាធិការរៀបចំបានប្រកាសសេចក្តីសម្រេចលើកសរសើរ និងប្រគល់ប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងប័ណ្ណសរសើរពីអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ជូនចំពោះសមូហភាព និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី២ កញ្ញា៕

បកប្រែដោយ Thuy Anh