យោងតាមរបាយការណ៍នៅកិច្ចប្រជុំនេះ ទីតាំងតាំងបង្ហាញរបស់ក្រសួងការពារប្រទេសបានទាក់ទាញអ្នកទស្សនាយ៉ាងច្រើនកុះករជារៀងរាល់ថ្ងៃ ដែលជាចំណុចលេចធ្លោដ៏សំខាន់នៃពិព័រណ៍សមិទ្ធិផលជាតិ។ ប្រជាជននិងអ្នកទស្សនាបានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលជួបប្រទះរឿងប្រវត្តិសាស្ត្រ មោទនភាពចំពោះប្រពៃណីនិងកម្លាំងនៃកងទ័ពវៀតណាម និងចាប់អារម្មណ៍ចំពោះរាល់សកម្មភាព ការរួមបញ្ចូលគ្នារវាងប្រវត្តិសាស្រ្ត និងបច្ចេកវិទ្យា ការអប់រំនិងការបំផុសគំនិតពីស្តង់តាំងពិព័រណ៍របស់ក្រសួងការពារប្រទេស។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Vu Hai San អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសថ្លែងក្នុងកិច្ចប្រជុំ

ថ្លែងក្នុងកិច្ចប្រជុំនេះ តាងនាមឱ្យគណៈកម្មាធិការដឹកនាំ លោកឧត្តមសេនីយ៍ឯក Vu Hai San បានកោតសរសើរចំពោះស្ថាប័ននិងអង្គភាពនានាក្នុងការរៀបចំទីតាំងតាំងពិព័រណ៍របស់ក្រសួងការពារប្រទេសនៅឯពិព័រណ៍សមិទ្ធិផលជាតិ រួមចំណែកដល់ជោគជ័យរួមនៃពិព័រណ៍នេះ។

លោកឧត្តមសេនីយ៍ឯក Vu Hai San បានវាយតម្លៃថា ការចូលរួមតាំងពិព័រណ៍របស់ក្រសួងការពារប្រទេសបានអនុវត្ដតាមផែនការ ការរៀបចំ និង តាំងបង្ហាញមានលក្ខណៈវិទ្យាសាស្ត្រ និងបង្ហាញពីប្រពៃណីនិងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ និងកម្លាំងរបស់កងទ័ព។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ដើម្បីឆ្លើយតបនឹងតម្រូវការ សេចក្តីប្រាថ្នា និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនមានពេលវេលាជាច្រើនក្នុងការទស្សនាពិព័រណ៍នោះ លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល បានសម្រេចពន្យាពេលនៃការតាំងពិព័រណ៍រហូតដល់ថ្ងៃទី ១៥ ខែកញ្ញា។

លោកឧត្តមសេនីយ៍ឯក Vu Hai San បានស្នើឱ្យស្ថាប័ន អង្គភាព និងកងកម្លាំងបន្តសហការយ៉ាងជិតស្និទ្ធ ធានាឲ្យបានល្អបំផុតសម្រាប់ប្រជាជនមកទស្សនា ព្រមទាំងធានាបាននូវសុវត្ថិភាពសម្រាប់សព្វាវុធ បរិក្ខារ បង្ការអគ្គីភ័យ បន្តអនុវត្តការងារឃោសនា ការងារភស្ដុភា រៀបចំកងកម្លាំងពេទ្យយោធា ត្រៀមខ្លួនពិនិត្យសុខភាព និងព្យាបាលជំងឺដល់កងទ័ពនិងប្រជាជន ទន្ទឹមនឹងនោះបង្កើតបរិយាកាសប្រឡងប្រណាំងក្នុងពិធីបុណ្យរបស់ប្រទេសជាតិ៕

បកប្រែដោយ Pham Diep