នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាម រួមទាំងលទ្ធភាពធ្វើការស្រាវជ្រាវរួម និងសកម្មភាពសហប្រតិបត្តិការមួយចំនួនដូចជា៖ ផ្លាស់ប្តូរ ចែករំលែកចំណេះដឹង បណ្តុះបណ្តាល បំប៉នអ្នកដឹកនាំ អ្នកគ្រប់គ្រង ឆ្ពោះទៅអនាគតនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។

leftcenterrightdel
លោក Nguyen Xuan Thang ទទួលជួបលោកស្រី Kanni Wignaraja (រូបថត៖ vnanet.vn)

លោក Nguyen Xuan Thang បានជម្រាបជូនលោកស្រី Kanni Wignaraja អំពីស្ថានភាពអភិវឌ្ឍន៍របស់វៀតណាម ហើយអះអាងនូវការប្តេជ្ញាចិត្តរបស់បក្ស និងរដ្ឋវៀតណាមក្នុងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ជាពិសេសក្នុងការថែរក្សា និងលើកកំពស់សុខភាពប្រជាជន ធានាសុភមង្គល អភិវឌ្ឍតំបន់ជនជាតិភាគតិច និងបង្កើនការចូលរួមរបស់ស្ត្រីក្នុងតួនាទីដឹកនាំ។

លោកស្រី Kanni Wignaraja បានឲ្យដឹងថា អង្គការសហប្រជាជាតិបានទទួលស្គាល់ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំវៀតណាមក្នុងការអនុវត្តបច្ចេកវិទ្យាថ្មី និងផ្តោតលើការអភិវឌ្ឍមនុស្សវៀតណាមជំនាន់ថ្មី។ ទន្ទឹមនឹងនោះ លោកស្រីបានបង្ហាញពីបំណងចង់ចែករំលែកបទពិសោធន៍របស់វៀតណាមជាមួយប្រទេសផ្សេងៗ៕

បកប្រែដោយ Thanh Cong