នាព្រឹកថ្ងៃទី២ ខែកញ្ញា នៅទីលាន Ba Dinh ប្រទេសវៀតណាម បានប្រារព្ធយ៉ាងអធិកអធមពិធីដង្ហែរក្បួន ព្យុហយាត្រាអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហាទទួលបានជោគជ័យ (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ /ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥)

គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងប្រទេសជាតិ បានផ្ញើសារអបអរសាទរជូនចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាលវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។ ក្នុងសារ ថ្នាក់ដឹកនាំឡាវមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាមដែល លោក To Lam អគ្គលេខាធិបក្ស ជាប្រមុខដឹកនាំនោះ ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលកាន់តែច្រើនថែមទៀតក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងឆ្ពោះទៅរកការរៀបចំមហាសន្និបាតបក្សលើកទី១៤ ប្រកបដោយជោគជ័យ ដើម្បីបន្តកសាងវៀតណាមទៅជាប្រទេសឧស្សាហកម្មទំនើប បំពេញគោលដៅប្រជាជនធូរធារ ប្រទេសរីកចម្រើនខ្លាំងក្លា ប្រជាធិបតេយ្យ អរិយធម៌។

លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Li Qiang នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន  លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានផ្ញើសារអបអរសាទរជូនចំពោះ លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Luong Cuong ប្រធានរដ្ឋវៀតណាម លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម។ ក្នុងសារអបអរសាទរ ថ្នាក់ដឹកនាំចិនបានអះអាងថា ចិនតែងតែចាត់ទុកវៀតណាមជាទិសដៅអាទិភាពក្នុងទំនាក់ទំនងការទូតអ្នកជិតខាង បន្តជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជំរុញភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយចិន-វៀតណាមឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
 

ក្នុងលិខិតអបអរសាទរជូនចំពោះ លោក To Lam អគ្គលេខាបក្ស លោក Luong Cuong ប្រធានរដ្ឋ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមនោះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានជំនឿថា ជាមួយនឹងមូលដ្ឋានគ្រឹះដែលត្រូវបានពូនជ្រំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរជាច្រើនជំនាន់នោះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបក្ស រដ្ឋ និងប្រជាជន នៃប្រទេសទាំងពីរ នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

លោក Miguel Diaz Canel Bermudez លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋគុយបា បានផ្ញើលិខិតអបអរសាទរជូនចំពោះ លោក To Lam  អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងលោក Luong Cuong ប្រធានរដ្ឋ ។ លោក Manuel Marrero  Cruz នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា បានផ្ញើលិខិតអបអរសាទរជូនចំពោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី។ ក្នុងសារ លោក Miguel Diaz Canel Bermudez បានអះអាងថា គុយបាប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន នៃប្រទេស​ទាំងពីរ ដែលត្រូវបានកសាង និងពូនជ្រំដោយលោកប្រធានហូជីមិញ និងលោកអគ្គមេបញ្ជាការ Fidel Castro។

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីសហព័ន្ធរុស្ស៊ីបានផ្ញើសារអបអរសាទរជូនចំពោះ លោក To Lam អគ្គលេខាបក្ស និងលោក Luong Cuong ប្រធានរដ្ឋ; លោក Mikhail Mishustin នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី បានផ្ញើសារអបអរសាទរជូនចំពោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី; លោក Valentina Matviyenko  ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី និងលោក Vyacheslav Volodin ប្រធាន Duma ជាតិ នៃរដ្ឋសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី បានផ្ញើលិខិតអបអរសាទរជូនជំពោះ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម។

ថ្នាក់ដឹកនាំរុស្ស៊ីបានអះអាងថា ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយកំពុងអភិវឌ្ឍប្រកបដោយភាពវិជ្ជមាន ការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមគ្នាលើបញ្ហាតំបន់ និងអន្តរជាតិកំពុងនាំមកនូវលទ្ធផលល្អក្នុងស្មារតីនៃការគោរពគ្នាទៅវិញទៅមក និងគិតគូរពីផលប្រយោជន៍របស់គ្នាទៅវិញទៅមក។ ក្នុងឱកាសនេះ លោក Dmitry Medvedev ប្រធានគណបក្សនយោបាយរុស្ស៊ីទាំងមូល “រុស្ស៊ីរួបរួម” និង លោក Gennady Zyuganov ប្រធានបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី បានផ្ញើលិខិតអបអរសាទរជូនចំពោះលោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។

លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌាបានផ្ញើសារអបអរសាទរជូនចំពោះ លោក To Lam អគ្គលេខាបក្ស និង លោក Pham Minh Chinh នាយករដ្ឋមន្ត្រី; លោក Kim Jong Un អគ្គលេខាបក្សពលករកូរ៉េខាងជើង ប្រធានកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតប្រជាធិបតេយ្យកូរ៉េខាងជើង បានផ្ញើសារអបអរសាទរចំពោះលោក Luong Cuong ប្រធានរដ្ឋ។

លោក Ukhnaa Khurelsukh ប្រធានាធិបតីម៉ុងហ្គោលី បានផ្ញើសារអបអរសាទរចំពោះ លោក Luong Cuong ប្រធានរដ្ឋ; លោក Gombojav Zandanshatar នាយករដ្ឋមន្ត្រីម៉ុងហ្គោលី បានផ្ញើសារអបអរសាទរជូនចំពោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី; លោក Dashzegve Amarbayasgalan ប្រធានរដ្ឋសភាម៉ុងហ្គោលី បានផ្ញើសារអបអរសាទរជូនចំពោះលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ។

ក្នុងឱកាសនេះ លោក Thongsavanh Phomvihane រដ្ឋមន្ត្រីការបរទេសឡាវ; លោក Bounleua Phandanouvong ប្រធានគណៈកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ;  លោក Bruno Rodriguez Parrilla រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋគុយបា; លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី; លោក Actor Choe Sonuli រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានផ្ញើលិខិតសារអបអរសាទរជូន លោក Le Hoai Trung រដ្ឋមន្ត្រីស្តីទីនៃ ក្រសួងការបរទេសវៀតណាម៕

បកប្រែដោយ Duy Hoan