នាថ្ងៃទី ១ ខែកញ្ញា នៅទីក្រុង Tianjin (ប្រទេសចិន) ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួប លោក Ukhnaa Khurelsukh ប្រធានាធិបតីម៉ុងហ្គោលី; លោក Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ; លោក Sadyr Japarov  ប្រធានាធិបតី Kyrgyzstan; លោក Nurlan Yermekbayev  អគ្គលេខាធិការ SCO ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួប លោក Ukhnaa Khurelsukh ប្រធានាធិបតីម៉ុងហ្គោលី (រូបថត៖ VNA)

ក្នុងជំនួបពិភាក្សាជាមួយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនោះ ប្រធានាធិបតីម៉ុងហ្គោលី សង្ឃឹមថា វៀតណាម និងម៉ុងហ្គោលីនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ទេសចរណ៍ ការពារជាតិ សន្តិសុខ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខាសំខាន់ៗ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើថា ភាគីទាំងពីរសម្របសម្រួលអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា៖ ការរុករកនិងកែច្នៃរ៉ែសំខាន់ៗ។ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលកសិកម្មនៃប្រទេសទាំងពីរក្នុងការនាំចូលទៅក្នុងទីផ្សាររបស់គ្នាទៅវិញទៅមក។ បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។

នៅក្នុងជំនួបរវាង លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និង លោក Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន  មេដឹកនាំទាំងពីរបានឯកភាពបន្តជំរុញដំណើរទស្សនកិច្ច និងទំនាក់ទំនងជាន់ខ្ពស់ និងគ្រប់កម្រិត។ លោក Shehbaz Sharif នាយករដ្ឋមន្ត្រី សង្ឃឹមថា វៀតណាមនឹងដើរតួនាទីជាស្ពានមួយក្នុងការជំរុញថែមទៀតកិច្ចសហប្រតិបត្តិការរវាងប៉ាគីស្ថាន និងតំបន់អាស៊ីអាគ្នេយ៍។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីជួបជាមួយ លោក Sadyr Japarov ប្រធានាធិបតី Kyrgyzstan (រូបថត៖ VNA)

ក្នុងកិច្ចពិភាក្សាជាមួយ ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក Pham Minh Chinh នាយករដ្ឋមន្ត្រី  បានអះអាងពីការយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងមិត្តភាពសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។

លោក Sadyr Japarov ប្រធានាធិបតី បានសម្តែងនូវឆន្ទៈបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមមកបណ្តាក់ទុននៅ Kyrgyzstan ជាពិសេសលើវិស័យរ៉ែ សំណង់ និងការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យ។ ភាគីទាំងពីរបានឯកភាពលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ វប្បធម៌-អប់រំ សន្តិសុខ-ការពារជាតិ និងការផ្លាស់ប្តូរប្រជាជន-ប្រជាជន។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានទទួលជួបលោក Nurlan Yermekbayev អគ្គលេខាធិការ SCO (រូបថត៖ VNA)

ក្នុងជំនួបជាមួយ លោក Nurlan Yermekbayev អគ្គលេខាធិការ SCO លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអះអាងថា ការចូលរួមសកម្ម សុឆន្ទៈ និងការទទួលខុសត្រូវរបស់វៀតណាមក្នុងសកម្មភាព SCO នឹងរួមចំណែកពង្រឹងតួនាទីពហុភាគីនិយម និងច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរសម្របសម្រួលដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាង SCO និងអាស៊ាន ដោយសង្ឃឹមថា SCO នឹងគាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់ដែលកំពុងវិវត្ត៕

បកប្រែដោយ​ Duy Hoan