នាថ្ងៃទី ៣១ ខែសីហា នៅទីក្រុង Tianjin ប្រទេសចិន ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ២០២៥ ក្នុងនាមជាភ្ញៀវកិត្តិយសនៃប្រទេសម្ចាស់ផ្ទះ និងធ្វើការនៅប្រទេសចិន លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាការងារ ជាមួយ លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបជាមួយ លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន (រូបថត៖ VGP/Nhat Bac)

នៅក្នុងជំនួបនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា វៀតណាមបានចាត់ទុកការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយចិនជាតំរូវការគោលដៅ ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយចិន និងប្រទេសនានាដើម្បីអនុវត្តពហុភាគីនិយម ជំរុញការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងរួមចំណែកដោះស្រាយបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗ។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើថា ចិនពង្រីកបន្ថែមទៀតនូវការនាំចូលកសិផលគុណភាពខ្ពស់ពីវៀតណាម។ គាំទ្រវៀតណាមក្នុងការផ្ទេរបច្ចេកវិទ្យា កសាង ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសក្នុងសេវាកម្មបច្ចេកវិទ្យា ពាណិជ្ជកម្មតាមអេឡិចត្រូនិក និងអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) សម្រាប់វិស័យអប់រំ សុខាភិបាល ដឹកជញ្ជូន និងកសិកម្ម។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល រួមទាំងថាមពលស្អាត និងការជួញដូរអគ្គិសនី។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ VGP/Nhat Bac)

លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បានស្នើថា ភាគីទាំងពីរជំរុញការផ្លាស់ប្តូរយុទ្ធសាស្ត្រនៅកម្រិតខ្ពស់ និងគ្រប់កម្រិត ជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗ ដើម្បីសម្រេចបានលទ្ធផលជាក់លាក់ជាច្រើន ផ្តោតលើការភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពន្លឿនការសាងសង់ច្រកទ្វារព្រំដែនឆ្លាតវៃ និងតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន...

លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន  មានបំណងចង់រៀបចំសកម្មភាពឱ្យបានល្អដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត និង "ដំណើរក្រហម" ទៅសិក្សាស្រាវជ្រាវនៅប្រទេសចិនសម្រាប់យុវជនវៀតណាម។

ភាគីទាំងពីរបានពិភាក្សាដោយស្មោះត្រង់អំពីបញ្ហាលើសមុទ្រ ដោយបានឯកភាពបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរលើការគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នា បង្កើត និងរក្សាបរិយាកាសសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។

បកប្រែដោយ Duy Hoan