លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបធ្វើការជាមួយតំណាងក្រុមហ៊ុន Huawei
កប.អនឡាញ - ក្នុងឱកាសអមដំណើរលោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទៅចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងធ្វើការនៅប្រទេសចិន នាថ្ងៃទី ៣១ ខែសីហា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានជួបពិភាក្សាការងារជាមួយលោក Liao Kai តំណាងក្រុមហ៊ុន Huawei Group។
នៅក្នុងជំនួបនេះ លោក Liao Kai បានជម្រាបជូនអំពីស្ថានភាពកិច្ចសហប្រតិបត្តិការជាមួយសាជីវកម្ម និងសហគ្រាសវៀតណាមនាពេលថ្មីៗនេះ រួមទាំងក្រុមហ៊ុនឧស្សាហកម្ម - ទូរគមនាគមន៍យោធា (Viettel) បានចែករំលែកអំពីស្ថានភាពអភិវឌ្ឍន៍របស់ក្រុមហ៊ុន Huawei នាពេលថ្មីៗនេះ ហើយបានសម្តែងនូវបំណងចង់បន្តជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយភាគីវៀតណាម។
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងប្រតិភូ |
ដោយសម្តែងនូវក្តីសប្បាយរីករាយចំពោះលទ្ធផលសហប្រតិបត្តិការរវាងក្រុមហ៊ុន Huawei និងក្រុមហ៊ុន Viettel លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានមានប្រសាសន៍ថា សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនៅតែមានទំហំធំណាស់។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យ Huawei បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Viettel ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រដែលបានចុះហត្ថលេខានៅខែមិថុនា ឆ្នាំ២០២៥ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍ និងផ្ទេរបច្ចេកវិទ្យា 5G/6G; ជំរុញការផ្គត់ផ្គង់ឧបករណ៍ 5G នៅក្នុងទីផ្សារវៀតណាម។ ធានានូវវឌ្ឍនភាពនៃការផ្គត់ផ្គង់ឧបករណ៍ គាំទ្រវៀតណាមពង្រីក និងអភិវឌ្ឍន៍ទីផ្សារបរទេស។ ស្រាវជ្រាវ និងពង្រីកកិច្ចសហប្រតិបត្តិការទៅវិស័យមួយចំនួនទៀតដូចជាឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្តូរឌីជីថល ការរចនានិងផលិតប្រព័ន្ធនានាដូចជាថាមពលពន្លឺព្រះអាទិត្យ រថយន្តអគ្គិសនី យានជំនិះដែលគ្រប់គ្រងពីចម្ងាយ និងមជ្ឈមណ្ឌលទិន្នន័យ។ រៀបចំគណៈប្រតិភូ Viettel ទៅបំពេញទស្សនកិច្ច និងធ្វើការនៅទីស្នាក់ការកណ្តាល Huawei ក្នុងខែកញ្ញា ឆ្នាំ ២០២៥។
ភាគីទាំងពីរជឿជាក់ថា ដោយមានសុច្ឆន្ទៈ សមត្ថភាព និងភាពបើកចំហ កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Viettel និង ក្រុមហ៊ុន Huawei នឹងបន្តត្រូវបានលើកកម្ពស់យ៉ាងខ្លាំងក្លានាពេលខាងមុខ។
បកប្រែដោយ Duy Hoan