លោកឧត្តមនាវីទោ Irvansyah, S.H., CHRMP., M.Tr.Opsla. មេបញ្ជាការកងឆ្មាំសមុទ្រឥណ្ឌូនេស៊ី បានធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍ចំពោះគណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាម និងនាវាកងឆ្មាំសមុទ្រលេខ៨០០១។

leftcenterrightdel
លោកឧត្តមនាវីទោ Irvansyah, S.H., CHRMP., M.Tr.Opsla. និងប្រតិភូទៅទស្សនានាវាកងឆ្មាំសមុទ្រលេខ៨០០១

លោកមេបញ្ជាការឆ្មាំសមុទ្រឥណ្ឌូនេស៊ីបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនៃនាវាកងឆ្មាំសមុទ្រលេខ៨០០១ នៅប្រទេសឥណ្ឌូនេស៊ី នឹងរួមចំណែកបង្កើតមូលដ្ឋានគ្រឹះសម្រាប់កងកម្លាំងឆ្មាំសមុទ្រនៃប្រទេសទាំងពីរបន្តពង្រឹងទំនុកចិត្ត កសាងនិងរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួម លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់នៅសមុទ្រ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅសមុទ្រក្នុងតំបន់។

លោកវរសេនីយ៍ឯក Nguyen Tran Dong បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះមនោសញ្ចេតនាដែលមន្រ្តី និងនាវិកកងឆ្មាំសមុទ្រឥណ្ឌូនេស៊ីផ្ដល់ដល់គណៈប្រតិភូ ហើយសង្កត់ធ្ងន់ថា ការដែលកងកម្លាំងទាំងពីរបញ្ជូននាវាទៅសួរសុខទុក្ខគ្នាទៅវិញទៅមក គឺជាឱកាសសម្រាប់នាយទាហាន យុទ្ធជន និងនាវិកនៃភាគីទាំងពីរ ផ្លាស់ប្តូរ និងរៀនសូត្របទពិសោធន៍ក្នុងការបំពេញភារកិច្ច ជាពិសេសការអនុវត្តច្បាប់នៅសមុទ្រ។

បន្ទាប់ពីពិធីស្វាគមន៍ មេបញ្ជាការកងឆ្មាំសមុទ្រឥណ្ឌូនេស៊ី គណៈប្រតិភូនៃមន្រ្តី និងនាវិកកងឆ្មាំសមុទ្រឥណ្ឌូនេស៊ីបានទៅទស្សនានាវាកងឆ្មាំសមុទ្រលេខ៨០០១៕

បកប្រែដោយ Thuy Anh