វៀតណាមបន្តទទួលបានកិត្តិយសជា "គោលដៅបេតិកភណ្ឌឈានមុខគេរបស់ពិភពលោក"
កប.អនឡាញ - នាថ្ងៃទី ៧ ខែធ្នូ នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) បានជូនដំណឹងថា នៅក្នុងពិធីប្រគល់រង្វាន់ទេសចរណ៍ពិភពលោកឆ្នាំ២០២៥ ដែលបានប្រារព្ធឡើងនៅប្រទេសបារ៉ែន វៀតណាមត្រូវបានផ្តល់កិត្តិយសជា "គោលដៅបេតិកភណ្ឌឈានមុខគេរបស់ពិភពលោក" ម្តងទៀត។
នេះជាលើកទី ៦ ហើយដែលវៀតណាមទទួលបានកិត្តិនាមដ៏មានតម្លៃនេះ បន្ទាប់ពីឆ្នាំ ២០១៩, ២០២០, ២០២២, ២០២៣ និង ២០២៤។
នេះគឺជាការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌ ស្របគ្នានឹងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។ ការរួមបញ្ចូលគ្នាដ៏សុខដុមរមនានៃទេសភាពធម្មជាតិ ជម្រៅវប្បធម៌ និងអត្តសញ្ញាណសហគមន៍ ធ្វើឱ្យវៀតណាមក្លាយជាគោលដៅដែលពេញនិយមសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។
    |
 |
|
ខ្ពង់រាប Moc Chau (ខេត្ត Son La) មានវត្តមានក្នុងបញ្ជី "គោលដៅទេសចរណ៍ធម្មជាតិក្នុងស្រុកឈានមុខគេរបស់ពិភពលោក" ជាលើកទីបី (រូបថត៖ vov.vn) |
គោលដៅនៅមូលដ្ឋានជាច្រើននៅក្នុងប្រទេសវៀតណាមក៏ត្រូវបានផ្តល់កិត្តិយសផងដែរ។ ជាពិសេស ខ្ពង់រាបថ្ម Dong Van (ខេត្ត Tuyen Quang) ត្រូវបានផ្តល់កិត្តិនាមជា "គោលដៅវប្បធម៌ក្នុងស្រុកឈានមុខគេរបស់ពិភពលោក" ជាលើកដំបូង។ ខ្ពង់រាប Moc Chau (ខេត្ត Son La) មានវត្តមានក្នុងបញ្ជី "គោលដៅទេសចរណ៍ធម្មជាតិក្នុងស្រុកឈានមុខគេរបស់ពិភពលោក" ជាលើកទីបី; Tam Dao (ខេត្ត Phu Tho) ត្រូវបានបោះឆ្នោតជា "ទីរួមស្រុកទេសចរណ៍ឈានមុខគេរបស់ពិភពលោក" ជាលើកទីបួន; "កោះត្បូងពេជ្រ" Phu Quoc ក៏បានឈ្នះពានរង្វាន់ "គោលដៅកោះធម្មជាតិឈានមុខគេរបស់ពិភពលោក" ជាលើកទីបួនជាប់ៗគ្នាផងដែរ។
បច្ចុប្បន្ន វៀតណាមមានបេតិកភណ្ឌធម្មជាតិ និងវប្បធម៌ពិភពលោកចំនួន ៩ បេតិកភណ្ឌវប្បធម៌អរូបីចំនួន ១៥ និងបេតិកភណ្ឌឯកសារចំនួន ១០ ដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ៕
បកប្រែដោយ Huyen Trang