បិទវគ្គបំប៉ន់ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់កម្មាភិបាលនៃកងទ័ពប្រជាជនឡាវ
កប.អនឡាញ - នៅព្រឹកថ្ងៃទី ៤ ខែធ្នូ វិទ្យាស្ថានការពារដែនអាកាស-កងទ័ពអាកាសបានរៀបចំពិធីបិទវគ្គបំប៉ន់ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស និងការធានាបច្ចេកទេសលើផ្ទៃដីគោកសម្រាប់កម្មាភិបាល នៃកងទ័ពប្រជាជនឡាវ។
វិទ្យាស្ថានការពារដែនអាកាស-កងទ័ពអាកាសបានរៀបចំវគ្គបំប៉ន់ចំនួនពីរជូនកងទ័ពប្រជាជនឡាវក្នុងឆ្នាំ ២០២៥ ជាមួយនឹងខ្លឹមសារអំពីការដឹកជញ្ជូនតាមផ្លូវអាកាស និងការធានាបច្ចេកទេសលើផ្ទៃដី។
    |
 |
|
លោកវរសេនីយ៍ឯក Lai Duc Hau អនុប្រធានការិយាល័យបណ្តុះបណ្តាលនៃវិទ្យាស្ថានការពារអាកាស-កងទ័ពអាកាស ប្រគល់វិញ្ញាបនបត្រដល់សិក្សាកម្ម |
ក្នុងរយៈពេល ៣ ខែ សិក្ខាកាមនៃកងទ័ពប្រជាជនឡាវតែងតែកំណត់ច្បាស់នូវភារកិច្ច មានការតាំងចិត្ត និងសាមគ្គីភាពល្អ មានភាពសកម្ម វិជ្ជមាន មានស្មារតីក្នុងការសិក្សា គោរពវិន័យ បានបញ្ចប់ខ្លឹមសារបណ្តុះបណ្តាលបានល្អ ជាលទ្ធផលសិក្ខាកាម ១០០% សម្រេចបានលទ្ធផលល្អ និងល្អបង្គួរ។
មានប្រសាសន៍ក្នុងពិធី លោកវរសេនីយ៍ឯក Lai Duc Hau អនុប្រធានករិយាល័យបណ្តុះបណ្តាលនៃវិទ្យាស្ថានការពារអាកាស-កងទ័ពអាកាស បានទទួលស្គាល់ សរសើរ និងអបអរសាទរកម្មាភិបាល នៃកងទ័ពប្រជាជនឡាវចំពោះកិច្ចខិតខំប្រឹងប្រែង ការជំនះការលំបាក និងការបំពេញភារកិច្ចរបានល្អក្នុងអំឡុងពេលបណ្តុះបណ្តាល។ លោកស្នើឲ្យសិក្ខាកាមទាំងឡាយត្រូវអនុវត្តចំណេះដឹងដែលទទួលបានក្នុងអំឡុងពេលនៃវគ្គបំប៉ន់ ទៅក្នុងការងាររបស់ខ្លួន បន្តលើកកំពស់់សមត្ថភាពជំនាញវិជ្ជាជីវៈ បំពេញតាមតម្រូវការអភិវឌ្ឍន៍ ការហ្វឹកហ្វឺន ការត្រៀមប្រយុទ្ធ និងចូលរួមចំណែកដល់ការអភិវឌ្ឍកងទ័ពប្រជាជនឡាវ។
បកប្រែដោយ Duy Hoan