leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

ក្រោមការដឹកនាំរបស់អនុគណៈកម្មការដង្ហែរក្បួនព្យុហយាត្រា កងកម្លាំងដែលចូលរួមបំពេញភារកិច្ច A80 បានសហការគ្នាយ៉ាងជិតស្និទ្ធ និងឯកភាពគ្នាក្នុងការធានាទំនាក់ទំនង ចរាចរណ៍ សន្តិសុខ សុវត្ថិភាព ភស្តុភារ-បច្ចេកទេស សំឡេង ភ្លើង។ល។ ការហាត់សមបានធ្វើឡើងក្នុងថ្ងៃសម្រាក ដោយមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ចូលមករដ្ឋធានីហាណូយយ៉ាងច្រើនកុះករ ប៉ុន្តែកម្មាភិបាល យុទ្ធជននៃកងទ័ព និងនគរបាល បានសហការគ្នាប្រកបដោយប្រសិទ្ធភាពដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ធានាសុវត្ថិភាពចរចរណ៍ ជួយឲ្យអង្គភាពទាំងឡាយធ្វើដំណើរដោយរលូន។ ប្រជាពលរដ្ឋបានគោរពតាមបទបញ្ញត្តិ និងរក្សាអនាម័យសាធារណៈ។ ជាពិសេស បន្ទាប់ពីឆ្លងកាត់ឆាកនៅទីលាន Ba Dinh ផែនព្យុហយាត្រាបានធ្វើដំណើរតាមផ្លូវជាច្រើននៅកណ្តាលទីក្រុងហាណូយ ទទួលបានការគាំទ្រ និងលើកទឹកចិត្តពីមនុស្សរាប់សែននាក់។ ទង់ជាតិវៀតណាមបានបក់រំកិលពេញផ្លូវទាំងអស់ រួមជាមួយនឹងខ្សែបូពណ៌ក្រហម បង្ហាញស្មារតីស្នេហាជាតិ និងមោទនភាពជាតិ។

មានប្រសាសន៍ក្នុងឱកាសនេះ តាងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេស ក្រសួងនគរបាល លោកនាយឧត្តមសេនីយ៍ Phan Van Giang បានកោតសរសើរកងកម្លាំងទាំងឡាយដែលបានខិតខំប្រឹងប្រែងហាត់ហាត់បម្រើបេសកកម្ម A80 ទទួលបានលទ្ធផលល្អប្រសើរជាងលើកមុន។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យផែនទាំងឡាយ និងកងកម្លាំងនានាលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងបន្តហ្វឹកហាត់ ជាពិសេសផែនឈរ ទន្ទឹមនឹងនោះ ត្រូវត្រៀមលក្ខណៈយ៉ាងសកម្មលើគ្រប់វិស័យសម្រាប់ការហាត់សមថ្នាក់ជាតិខាងមុខ និងចុងក្រោយគឺការអនុវត្តដង្ហែក្បួនព្យុហយាត្រាក្នុងឱកាសប្រារព្ធពិធីនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ដែលសក្តិសមជាព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ។

គួររំលឹកថា កម្លាំងទ័ពអាកាសនៃប្រភេទទ័ពការពារអាកាស-ទ័ពអាកាសបានរៀបចំការហាត់សមលើផ្ទៃមេឃនៃទីក្រុងហាណូយ។

បកប្រែដោយ Duy Hoan