លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានអនុគណៈកម្មាធិការវៀតណាម និងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលស្តីពីមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី និងលោក Konstantin Ilyich Mogilevsky អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងឧត្តមសិក្សានៃសហព័ន្ធរុស្ស៊ី ប្រធានអនុគណៈកម្មាធិការរុស្ស៊ី និងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលស្តីពីមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី បានធ្វើជាសហអធិបតីនៃសម័យប្រជុំ។

leftcenterrightdel
ទិដ្ឋភាពនៃសម័យប្រជុំ

ថ្លែងក្នុងសម័យប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃថា ឆ្នាំ២០២៥ គឺជាឆ្នាំដែលបញ្ចប់ដំណាក់កាលសហប្រតិបត្តិការ ៥ ឆ្នាំ (២០២១-២០២៥) ដែលសម្រេចបានសមិទ្ធផលលេចធ្លោ និងមានអត្ថន័យជាច្រើនក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី ក្នុងក្របខ័ណ្ឌនៃមជ្ឈមណ្ឌលមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី ដែលរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានរួមគ្នាកសាង និងបញ្ចប់យុទ្ធសាស្ត្រអភិវឌ្ឍន៍មជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី ដល់ឆ្នាំ២០៣៥; ចុះហត្ថលេខាលើកំណត់ហេតុនៃវិសោធនកម្មលើបទប្បញ្ញត្តិស្តីពីមជ្ឈមណ្ឌល។ នេះគឺជាឯកសារសំខាន់ៗ ស្របតាមទិសដៅ និងចក្ខុវិស័យរបស់ភាគីទាំងពីរស្តីពីការជំរុញ និងអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ហើយជាមូលដ្ឋានច្បាប់ដ៏សំខាន់មួយសម្រាប់ភាគីទាំងពីរក្នុងការវិនិយោគ កសាង និងអភិវឌ្ឍមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី ពីការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈ ការបណ្តុះបណ្តាល និងបណ្ដុះបណ្ដាលធនធានមនុស្ស...

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើលោក Konstantin Ilyich Mogilevsky យកចិត្តទុកដាក់ចំពោះទិសដៅសំខាន់ៗមួយចំនួនលើកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងក្របខ័ណ្ឌនៃមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ីនាពេលខាងមុខ។ ក្នុងនោះបន្តបញ្ជាក់ និងអភិវឌ្ឍការស្រាវជ្រាវក្នុងទិសដៅប្រពៃណីទាំងបីរបស់មជ្ឈមណ្ឌល ជាពិសេសការលើកកម្ពស់ប្រសិទ្ធភាពក្នុងការប្រើប្រាស់ឧបករណ៍ក្នុងលក្ខខណ្ឌត្រូពិច ការអភិរក្សជីវៈចម្រុះ ការការពារបរិស្ថាន ការបង្ការ និងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត ជំងឺត្រូពិច និងការថែទាំសុខភាពយោធិន; កសាងមន្ទីរពិសោធន៍រួមគ្នាជាមួយនឹងគ្រឿងបរិក្ខារទំនើបៗ និងបង្កើតលក្ខខណ្ឌដើម្បីទាក់ទាញកម្មាភិបាលមកពីភាគីទាំងពីរឱ្យមកធ្វើការ និងស្រាវជ្រាវវិទ្យាសាស្ត្រ  បង្កើនការអនុវត្តនិងការផ្ទេរបច្ចេកវិទ្យា...

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោក Konstantin Ilyich Mogilevsky ចុះហត្ថលេខាលើកំណត់ហេតុនៃសម័យប្រជុំ
leftcenterrightdel
ប្រតិភូចូលរួមសម័យប្រជុំថតរូបជុំគ្នា

លោក Konstantin Ilyich Mogilevsky បានយល់ស្របចំពោះរបាយការណ៍ និងមតិយោបល់នៅក្នុងសម័យប្រជុំ។ លោក Konstantin Ilyich Mogilevsky ឲ្យដឹងថា ឆ្នាំ២០២៥ បានធ្វើឡើងការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ជាច្រើនរវាងភាគីទាំងពីរ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រីកសកម្មភាពរបស់មជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី និងសង្កត់ធ្ងន់លើការជឿទុកចិត្តខាងនយោបាយ ក៏ដូចជាសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្ររវាងភាគីទាំងពីរ។

សម័យប្រជុំជាប្រចាំរបស់គណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលស្តីពីមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី បានកំណត់ទិសដៅ និងទស្សនវិស័យរបស់មជ្ឈមណ្ឌលនាពេលខាងមុខ។ ព្រឹត្តិការណ៍សំខាន់ៗដូចជា ការប្រគល់នាវាសាស្ត្រាចារ្យ Gagarinsky ការស្រាវជ្រាវនិងស្វែងយល់រួមគ្នាដោយអ្នកវិទ្យាសាស្ត្រនៃប្រទេសទាំងពីរ វគ្គបណ្តុះបណ្តាលដល់បុគ្គលិកស្រាវជ្រាវវិទ្យាសាស្ត្ររបស់វៀតណាម... បានរួមចំណែកដល់ការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិរវាងភាគីទាំងពីរកាន់តែស៊ីជម្រៅ។

* នៅចុងបញ្ចប់នៃសម័យប្រជុំ សហប្រធានទាំងពីរនៃគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាល  បានប្រកាសសម្រេចចិត្តស្ដីពីការបង្កើតមជ្ឈមណ្ឌលត្រូពិចឧបករណ៍បច្ចេកទេសនិងបន្សាំខ្លួនទៅក្នុងបច្ចេកវិទ្យាត្រូពិច និងចុះហត្ថលេខាលើកំណត់ហេតុនៃសម័យប្រជុំ៕

បកប្រែដោយ Pham Diep