សមាគមមិត្តភាពវៀតណាម-ប៊ុលហ្គារីនៃទីក្រុងហាណូយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២០ បច្ចុប្បន្នមានសខាចំនួន ៦  ដោយប្រមូលផ្តុំមនុស្សដែលស្រឡាញ់ប៊ុលហ្គារី ឬបានសិក្សា និងរស់នៅក្នុងប្រទេសផ្កាកុលាប។ ក្នុងអាណត្តិដំបូងរបស់ខ្លួន សមាគមបានអនុវត្តសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងអប់រំជាច្រើន លើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទេសចរណ៍ ចូលរួមក្នុងកម្មវិធីមនុស្សធម៌ ដែលរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងប្រជាជនទីក្រុងហាណូយ និងរដ្ឋធានីសូហ្វីយ៉ា នៃប្រទេសប៊ុលហ្គារី។ ការចូលរួមចំណែកទាំងនេះត្រូវបានទទួលស្គាល់ និងវាយតំលៃខ្ពស់ពីសំណាក់ប្រធានាធិបតីប៊ុលហ្គារី។

leftcenterrightdel
លោក Pavlin Todorov ឯកអគ្គរដ្ឋទូតប៊ុលហ្គារីប្រចាំនៅវៀតណាម មានប្រសាសន៍​ក្នុង​មហាសន្និបាត

លោកឯកអគ្គរដ្ឋទូតប៊ុលហ្គារីប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា ប្រជាជនវៀតណាមរាប់ពាន់នាក់ដែលកំពុងសិក្សា និងធ្វើការនៅប្រទេសប៊ុលហ្គារី រួមជាមួយសមាគមមិត្តភាព ជាពិសេសសមាគមមិត្តភាពវៀតណាម-ប៊ុលហ្គារី នៃទីក្រុងហាណូយ បានក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនងមួយដែលរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ និងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ប៊ុលហ្គារី។

leftcenterrightdel
ប្រតិភូចូលរួម​មហាសន្និបាត

ថ្នាក់ដឹកនាំនៃសម្ព័ន្ធអង្គការមិត្តភាពហាណូយបានស្នើឱ្យសមាគមបន្តពង្រីកសាខាថ្មីៗក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសុខាភិបាល ពង្រឹងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន និងសាលារៀន រួមចំណែកដល់ការកែលម្អការទូតប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ទីក្រុងហាណូយ៕

បកប្រែដោយ Thanh Cong