នៅឆ្នាំ ២០២៤ និង ២០២៥ អង្គភាពទាំងបីបានសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការដឹកនាំ ណែនាំនិងដាក់ចេញទិសដៅ ព្រមទាំងបានអនុវត្តសកម្មភាពសម្របសម្រួលឃោសនាទូលំទូលាយ និងស៊ីជម្រៅ ដោយប្រកាន់ខ្ជាប់នូវភារកិច្ចនយោបាយរបស់អង្គភាពនីមួយៗ។ ផលិតផលសារព័ត៌មាន និងទូរទស្សន៍ជាង ១,១០០ អត្ថបទអំពីអង្គទ័ពលេខ ១២ ត្រូវបានបោះពុម្ពផ្សាយ និងចាក់ផ្សាយលើកាសែត និង វិទ្យុ ទូរទស្សន៍ ដែលឆ្លុះបញ្ចាំងយ៉ាងរស់រវើក និងទូលំទូលាយលើគ្រប់ទិដ្ឋភាពការងាររបស់អង្គទ័ពលេខ ១២។

leftcenterrightdel
ថ្នាក់ដឹកនាំអង្គភាពទាំង ៣ ថតរូបអនុស្សាវរីយ៍នៅក្នុងសន្និបាត

មានប្រសាសន៍ក្នុងសន្និបាត លោកឧត្តមសេនីយ៍ស្រី  Doan Xuan Bo អគ្គនិពន្ធនាយកកាសែតកងទ័ពប្រជាជនបានសង្កត់ធ្ងន់ថា សកម្មភាពសម្របសម្រួលរវាងអង្គទ័ពលេខ ១២ កាសែតកងទ័ពប្រជាជន និងមជ្ឈមណ្ឌលវិទ្យុ និងទូរទស្សន៍កងទ័ព បានបង្ហាញយ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាព ឯកភាព ការទទួលខុសត្រូវខ្ពស់ និងគោលដៅរួមនៃការបំពេញភារកិច្ចនយោបាយរបស់អង្គភាពទាំងបីដោយជោគជ័យ។

លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo បានស្នើសុំឱ្យកម្មាភិបាល និងអ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជនបន្តសម្របសម្រួលសកម្មភាពឱ្យស៊ីសង្វាក់គ្នារវាងកាសែតកងទ័ពប្រជាជន ជាមួយនិងអង្គទ័ពលេខ១២ ឱ្យកាន់តែជិតស្និទ្ធ មានប្រសិទ្ធភាព និងប្រសើរជាងមុន ព្រមទាំងប្រកាន់ខ្ជាប់ខ្ជួនរាល់សកម្មភាពរបស់អង្គទ័ពលេខ ១២ ដើម្បីផ្សព្វផ្សាយគ្រប់ទិដ្ឋភាពនៃការងារភារកិច្ចឱ្យបានច្បាស់លាស់ និងប្រកបដោយគុណភាព។ ក្នុងពេលជាមួយគ្នានេះ លោក Doan Xuan Bo បានសម្តែងក្តីរំពឹងថា អង្គទ័ពលេខ ១២ នឹងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់នាយទាហាន និងអ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជន មកស្វែងយល់ពីរាល់អង្គភាពចំណុះនានារបស់អង្គទ័ព។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo ចុះហត្ថលេខាលើកម្មវិធីសម្របសម្រួលសកម្មភាពសម្រាប់រយៈពេល ២០២៥-២០៣០ រវាងអង្គទ័ពលេខ ១២ កាសែតកងទ័ពប្រជាជន និងមជ្ឈមណ្ឌលវិទ្យុ និងទូរទស្សន៍កងទ័ព

រីឯលោកឧត្តមសេនីយ៍ត្រី Tran Dai Thang ស្នងការនយោបាយនៃអង្គទ័ពលេខ ១២ បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមកនេះ អង្គទ័ពលេខ ១២ តែងតែទទួលបានការគាំទ្រ ជំនួយ និងទឹកចិត្តស្មោះស្ម័គ្រពីកាសែតកងទ័ពប្រជាជន និងមជ្ឈមណ្ឌលវិទ្យុ និងទូរទស្សន៍កងទ័ព។ លោកបញ្ជាក់ថា សកម្មភាពសម្របសម្រួលរវាងអង្គភាពទាំងបីបានអភិវឌ្ឍកាន់តែខ្លាំងឡើងទាំងគុណភាព និងទាំងខ្លឹមសារស៊ីជម្រៅ ដែលបង្ហាញពីសាមគ្គីភាព ការជឿទុកចិត្ត និងប្រសិទ្ធភាពយ៉ាងច្បាស់លាស់។ ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី Tran Dai Thang បានស្នើសុំឱ្យកាសែតកងទ័ពប្រជាជន និងមជ្ឈមណ្ឌលវិទ្យុ និងទូរទស្សន៍កងទ័ព បន្តតាមដានយ៉ាងដិតដល់នូវសកម្មភាពរបស់កងទ័ព សម្របសម្រួលក្នុងការកសាង និងផលិតអត្ថបទ កម្មវិធីមានគុណភាពខ្ពស់ អត្ថន័យជ្រាលជ្រៅដែលឆ្លុះបញ្ចាំងពីលទ្ធផលផ្លែការនៃការអនុវត្តនូវសេចក្តីសម្រេចនៃមហាសន្និបាតលើកទីមួយរបស់គណៈកម្មាធិការបក្សកងទ័ព អាណត្តិ ២០២៥-២០៣០។

នៅក្នុងសន្និបាតនេះ ថ្នាក់ដឹកនាំនៃអង្គទ័ពលេខ ១២ កាសែតកងទ័ពប្រជាជន និងមជ្ឈមណ្ឌលវិទ្យុ និងទូរទស្សន៍កងទ័ព បានចុះហត្ថលេខាលើកម្មវិធីសកម្មភាពសម្របសម្រួលសម្រាប់រយៈពេល២០២៥-២០៣០ រវាងអង្គភាពទាំងបី៕

បកប្រែដោយ Minh Trung