នៅក្នុងជំនួបនេះ លោកឧត្តមនាវីទោ Chalermchai Suankaew មេបញ្ជាការតំបន់លេខ ១ កងទ័ពជើងទឹកភូមិន្ទថៃ បានសម្តែងនូវសេចក្តីរីករាយក្នុងការស្វាគមន៍គណៈប្រតិភូតំបន់លេខ ៥ កងទ័ពជើងទឹកប្រជាជនវៀតណាមដែលមកបំពេញទស្សនកិច្ច។ ព្រមទាំងផ្ញើសារសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខចំពោះការបាត់បង់របស់ប្រជាជនវៀតណាមក្នុងគ្រោះទឹកជំនន់ថ្មីៗនេះ។

leftcenterrightdel
ពិធីស្វាគមន៍គណៈប្រតិភូតំបន់លេខ ៥ កងទ័ពជើងទឹកប្រជាជនវៀតណាមនៅកំពង់ផែ Chuk Samet (ថៃ)

លោកឧត្តមនាវីទោ Chalermchai Suankaew បានសង្កត់ធ្ងន់ថា៖នាពេលកន្លងមក តំបន់លេខ ១ កងទ័ពជើងទឹកភូមិន្ទថៃ  និងតំបន់លេខ ៥ កងទ័ពជើងទឹកប្រជាជន​វៀតណាមបានសហការគ្នានិងអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវបទប្បញ្ញត្ដិល្បាតរួមគ្នា។ រក្សាបានល្អនូវបណ្តាញទំនាក់ទំនង  ជាពិសេសខ្សែទូរស័ព្ទទាន់ហេតុការណ៍ ផ្លាស់ប្តូរនិងដោះស្រាយបានទាន់ពេលនូវបញ្ហាដែលកើតឡើងនៅក្នុងដែនទឹកជាប់ព្រំប្រទល់។

មេបញ្ជាការតំបន់លេខ ១ កងទ័ពជើងទឹកភូមិន្ទថៃ ជឿជាក់ថា ដោយផ្អែកលើទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូតំបន់លេខ ៥ កងទ័ពជើងទឹកប្រជាជនវៀតណាមនឹងរួមចំណែកដល់ការពង្រឹងទំនុកចិត្ត និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពជើងទឹកប្រជា​ជន​វៀតណាម និងកងទ័ពជើងទឹកភូមិន្ទថៃ។

leftcenterrightdel
គណៈប្រតិភូតំបន់លេខ ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម  ចូលជួបសម្តែងការគួរសមនៅបញ្ជាការដ្ឋានតំបន់លេខ ១ កងទ័ពជើងទឹកភូមិន្ទថៃ
leftcenterrightdel
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍

ក្នុងនាមគណៈប្រតិភូ លោកវរនាវីឯក  Luc Duc Tien បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់បញ្ជាការដ្ឋានតំបន់លេខ ១ កងទ័ពជើងទឹកភូមិន្ទថៃ ព្រមទាំងសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តពង្រីកសកម្មភាពផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ និងជូនដំណឹងនិងដោះស្រាយទាន់ពេលនូវឧប្បត្តិហេតុដែលកើតឡើងបន្ថែមនៅដែនសមុទ្រក្នុងស្មារតីសហប្រតិបត្តិការ និងមិត្តភាព។

លោកវរនាវីឯក  Luc Duc Tien បានស្នើឱ្យភាគីទាំងពីរបន្តសហការគ្នាប្រកបដោយប្រសិទ្ធភាពក្នុងការល្បាតរួមគ្នា និងឃោសនា និងចលនាប្រជានេសាទនៃប្រទេសទាំងពីរឱ្យគោរពតាមបទប្បញ្ញត្តិស្តីពីការធ្វើនេសាទ ដោយរួមចំណែកដល់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព និងស្ថិរភាពនៅដែនសមុទ្រជាប់ព្រំប្រទល់វៀតណាម-ថៃ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូតំបន់ទី៥ កងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលជួបសម្តែងការគួរសមជាមួយមេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹក Sattahip ព្រមទាំងបានទៅទស្សនារម្មណីយដ្ឋាន និងកេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រមួយចំនួននៅមូលដ្ឋាននេះ។

ក្នុងឱកាសនេះ កងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកភូមិន្ទថៃ បានទស្សននានាវារបស់គ្នាទៅវិញទៅមក និងចូលរួមប្រកួតកីឡា៕

បកប្រែដោយ Pham Diep