នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំឡើងដោយសមាគមធុរកិច្ចវៀតណាមនៅជប៉ុន (VJBA) ក្រោមការឧបត្ថម្ភរបស់ស្ថានទូតវៀតណាមប្រចាំប្រទេសជប៉ុន ដើម្បីបង្កើតឱកាសសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងកំណត់ទិសដៅអភិវឌ្ឍធុរកិច្ចសម្រាប់ឆ្នាំសារពើពន្ធបន្ទាប់នៅជប៉ុន។

នៅក្នុងសុន្ទរកថាបើក លោកស្រី Tong Kim Giao ប្រធាន VJBA បានឲ្យដឹងថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាសកម្មភាពប្រចាំឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាឱកាសសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីររំលឹកឡើងវិញនូវដំណើរការតភ្ជាប់វិស័យសេដ្ឋកិច្ច វប្បធម៌នៃប្រទេសទាំងពីរ និងសហគមន៍ធុរកិច្ចទាំងពីរក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ តាមនោះតម្រង់ទិសសម្រាប់ដំណាក់កាលនាពេលខាងមុខ។

leftcenterrightdel
សមាគមជនវៀតណាមនៅប្រទេសជប៉ុន VJBA និងវិទ្យាស្ថាន May Ushiyama ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ (រូបថត៖ vnanet.vn)

ក្នុងក្របខ័ណ្ឌនៃទិវាធុរកិច្ចវៀតណាម-ជប៉ុនឆ្នាំនេះ គណៈកម្មាធិការរៀបចំបានរៀបចំកម្មវិធី "Workshop" ក្នុងបំណងបង្កើតឱកាសសម្រាប់ប្រតិភូទាំងឡាយពិភាក្សាអំពីការលំបាក និងបញ្ហាប្រឈមនៃការប្រតិបត្តិការអាជីវកម្មនៅប្រទេសជប៉ុន ក៏ដូចជាការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុលោមតាមច្បាប់ និងតម្លាភាពហិរញ្ញវត្ថុ...

ទន្ទឹមនឹងនោះ ទិវាក៏មានកិច្ចពិភាក្សាអំពី "ជំពូកថ្មីក្នុងទំនាក់ទំនងភាពជាដៃគូវៀតណាម-ជប៉ុន៖ ការស្វែងរកសក្តានុពល និងកិច្ចសហប្រតិបត្តិការដោយគ្មានចម្ងាយ"។ កិច្ចពិភាក្សាផ្តោតលើការពិនិត្យ និងវាយតម្លៃយថាទស្សន៍សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរនាពេលខាងមុខ។

ទិវាធុរកិច្ចវៀតណាម-ជប៉ុនលើកដំបូងត្រូវបានរៀបចំលើកដំបូងនៅឆ្នាំ២០២៣ ក្នុងឱកាសខួបលើកទី១០ នៃការបង្កើត VJBA និងខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន។ បន្ទាប់ពីការរៀបចំចំនួនបីដង ព្រឹត្តិការណ៍នេះ ក្លាយជាទិវាដែលអាចទុកចិត្តបានសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរ ដើម្បីរក្សាស្មារតីនៃការរៀនសូត្រ ភាពច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបនឹងការលំបាក បញ្ហាប្រឈម និងចែករំលែកឱកាសនាពេលអនាគត៕

បកប្រែដោយ Thuy Anh