នេះជាលើកទីពីរហើយដែល «ទិវាពលកម្មវៀតណាមនៅប្រទេសជប៉ុន» ត្រូវបានប្រារព្ធឡើង ហើយត្រូវបានចាត់ទុកថាជាស្ពានមួយសម្រាប់កិច្ចសហប្រតិបត្តិការពលកម្មរវាងវៀតណាម និងជប៉ុន។ សហគ្រាស និងសហជីពពលករជប៉ុនបន្តឱ្យតម្លៃខ្ពស់ចំពោះគុណវុឌ្ឍិ សមត្ថភាព គុណភាព ជំនាញ ស្មារតីធ្វើការ និងវិន័យរបស់ពលករវៀតណាម។ មានប្រសាសន៍នៅទីនេះ លោក Pham Quang Hieu ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់វៀតណាមប្រចាំនៅជប៉ុន បានសង្កត់ធ្ងន់ថា «ពលករវៀតណាមនៅប្រទេសជប៉ុនគឺជាទ្រព្យសម្បត្តិរួម និងដ៏មានតម្លៃរបស់ប្រទេសទាំងពីរ» ព្រមទាំងវាយតម្លៃខ្ពស់ចំពោះគោលនយោបាយពលកម្មរបស់ប្រទេសម្ចាស់ផ្ទះ។

leftcenterrightdel
លោក Pham Quang Hieu ឯកអគ្គរដ្ឋទូត មានប្រសាសន៍នៅក្នុងព្រឹត្តិការណ៍នេះ (រូបថត៖ vov.vn)

លោក Pham Quang Hieu បានបញ្ជាក់ថា៖ «បច្ចុប្បន្ន គោលនយោបាយទទួលយកកម្លាំងពលកម្មបរទេសរបស់ជប៉ុនកំពុងឆ្លងកាត់ការផ្លាស់ប្តូរសំខាន់ៗ ដែលមានប្រយោជន៍សម្រាប់ជនបរទេស។ ខ្ញុំជឿជាក់ថា ជាមួយនឹងគោលការណ៍បច្ចុប្បន្នរបស់រដ្ឋាភិបាលជប៉ុន ប្រទេសជប៉ុននឹងក្លាយជាគោលដៅមួយដែលពលករបរទេសឆ្នើមៗជ្រើសរើសមករស់នៅ និងធ្វើការរយៈពេលវែង»។

leftcenterrightdel
ព្រឹត្តិការណ៍នេះទាក់ទាញការចូលរួមពីតំណាងភ្នាក់ងារ អង្គភាពអាជីវកម្មជប៉ុន និងពលករវៀតណាមជាច្រើន (រូបថត៖ vov.vn)

នៅក្នុងព្រឹត្តិការណ៍នេះ លោក Pham Quang Hieu ឯកអគ្គរដ្ឋទូត បានប្រគល់លិខិតសរសើរ និងអំណោយដល់ពលករវៀតណាមចំនួន ២៦ នាក់ សហជីពពលករគ្រប់គ្រងចំនួន ៦ និងក្រុមហ៊ុនជប៉ុនចំនួន ១៧  សម្រាប់សមិទ្ធផលលេចធ្លោ និងការរួមចំណែកវិជ្ជមានរបស់ពួកគេចំពោះកិច្ចសហប្រតិបត្តិការពលកម្មទ្វេភាគី៕

បកប្រែដោយ Huyen Trang