នៅពិធីបើកវេទិកា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងប្រតិភូដែលចូលរួមវេទិកាភស្តុភារកម្មវៀតណាម ឆ្នាំ ២០២៥ បានចូលរួមក្នុងពិធីបំផុសការចូលរួមឧបត្ថម្ភប្រជាជននៅតំបន់ភាគកណ្តាលនិងតំបន់ Tay Nguyen ដែលរងការខូចខាតបំផ្លិច បំផ្លាញ ដែលបណ្តាលមកពីព្យុះ និងទឹកជំនន់។ ថ្លែងនៅក្នុងវេទិកានេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វៀតណាមមានគុណសម្បត្តិទាក់ទងនឹងទីតាំងភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច ការវិនិយោគលើវិស័យភស្តុភារកម្មនៅតែមិនទាន់មានភាពរឹងមាំ និងមិនគ្រប់គ្រាន់ ដូច្នេះឧស្សាហកម្មភស្តុភារកម្មនៅតែមានឱកាសច្រើនសម្រាប់ការអភិវឌ្ឍ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ថ្លែងនៅវេទិកា (រូបថត៖ VOV)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អញ្ជើញបញ្ជាក់ពី “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម "បៃតង", "ឌីជីថល", "ឆ្លាតវៃ"។ "បៃតង" មានន័យថាការអភិវឌ្ឍប្រកបដោយចីរភាព និងមនុស្សសាស្ត្រ។ "ឌីជីថល" មានន័យថាការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងទំនើប។ ការភ្ជាប់មូលដ្ឋានទិន្នន័យភស្តុភារកម្មដើម្បីកាត់បន្ថយកាបូន។ បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិលើភស្តុភារកម្មបៃតង ភស្តុភារកម្មកាបូនទាប និងរក្សាសមាមាត្រតម្លៃបន្ថែមខ្ពស់ប្រហែល ២០-២៥% នៅឆ្នាំ ២០៣០ ស្របតាមយុទ្ធសាស្ត្រដែលបានដាក់ចេញ”។

សូមគូសបញ្ជាក់ថា នៅឆ្នាំ ២០២៥នេះ  វៀតណាមបានចូលក្នុងបញ្ជីកំពូលទាំង ១០ នៃទីផ្សារភស្តុភាកម្មដែលទើបលេចចេញ; កំពូលទាំង ៥ នៅអាស៊ីអាគ្នេយ៍ និងកំពូលទាំង ៤០ នៅលើពិភពលោកទាក់ទងនឹងសន្ទស្សន៍ប្រសិទ្ធភាពភស្តុភាកម្ម៕

តាម vovworld.vn