ផែនការប្រយុទ្ធដើម្បីការពារមូលដ្ឋានយោធា  Highway គឺជាការបង្ហាញការប្រុងប្រយ័ត្នខ្ពស់ និងស្មារតីដែកថែបរបស់ក្រុមវិស្វកម្មលេខ៤ របស់​វៀត​ណាម។ ផែនការនេះត្រូវបានផ្លាស់ប្តូរទៅជាកម្មវិធីហ្វឹកហ្វឺននិងអនុវត្តជាបន្ដបន្ទាប់ និងធានានូវការត្រៀមខ្លួនប្រយុទ្ធខ្ពស់។

leftcenterrightdel
ការហ្វឹកហ្វឺនធានានូវការត្រៀមខ្លួនប្រយុទ្ធខ្ពស់

ដំណើរការអនុវត្តផែនការការពារមូលដ្ឋានយោធាត្រូវបានអនុវត្ដដោយវគ្គហ្វឹកហ្វឺនត្រៀមខ្លួនប្រយុទ្ធដែលមានលក្ខណៈរបៀបរៀបរយ គោរពវិន័យខ្ពស់ ផ្លាស់ប្តូរស្ថានភាពត្រៀមខ្លួនប្រយុទ្ធយ៉ាងឆាប់រហ័ស  ស្របតាមផែនការដែលបានអនុម័ត។

អង្គភាពហ្វឹកហាត់ដោយការអនុវត្ដវិធានការនានា ដោយជៀសវាងការកើនឡើងនៃជម្លោះដូចជា៖ ការដោះស្រាយ "ជម្លោះទន់និងមនុស្សធម៌" - អង្គភាពហ្វឹកហាត់ដោយការប្រើប្រាស់វិធានាការ "ទន់ភ្លន់" ប្រើប្រាស់ជំនាញសន្ទនាផង និងប្ដេជ្ញាចិត្ដទប់ស្កាត់ដោយកងកម្លាំងផង។ គោលដៅ​គឺជៀសវាងការប៉ះទង្គិចគ្នាជាដាច់ខាត ដោយបង្ហាញពីភាពមនុស្សធម៌។ ទន្ទឹមនឹងនោះ អនុវត្តការការពារមនុស្សធម៌ ដោយផ្សាភ្ជាប់ជាមួយការពារបន្ទាយដ៏រឹងមាំ និងជួយជនភៀសខ្លួន។

leftcenterrightdel
ក្រុមវិស្វកម្មលេខ ៤ របស់វៀតណាមហ្វឹកហាត់ការពារអង្គភាព

ក្នុងការប្រឆាំងយន្តហោះគ្មានមនុស្សបើក៖ ប៉ុស្តិ៍យាមនិងប៉ុស្តិ៍សង្កេតការណ៍ហ្វឹកហ្វឺនការរកឃើញ និងត្រៀមខ្លួនកម្ចាត់យន្តហោះគ្មានមនុស្សបើក  (UAV) ដើម្បីការពារទីបញ្ជាការ និងឃ្លាំងអាវុធពីហានិភ័យនៃការឈ្លបយកការណ៍ ឬ​ ការវាយប្រហារ។

លោកវរសេនីយ៍ទោ Tran Thanh Son មេបញ្ជាការងក្រុមវិស្វករលេខ ៤ បានបញ្ជាក់ថា៖ “អង្គភាពបានធ្វើការហ្វឹកហាត់តាមសេណារីយ៉ូ ស្របទៅ នឹងស្ថានភាពជាក់ស្ដែង ដោយធានាបាននូវការឯកភាពខ្ពស់ អនុវត្ដត្រឹមត្រូវតាមបទបញ្ជា ស្របតាមច្បាប់របស់អង្គការសហប្រជាជាតិស្តីពីការប្រើប្រាស់កម្លាំង ”។

លោកអនុសេនីយ៍ឯក Nung Van Thai អនុប្រធានក្រុមការពារ បានសង្កត់ធ្ងន់លើស្មារតីនៃការត្រៀមខ្លួនប្រយុទ្ធ៖ “ក្នុងនាមជាកងកម្លាំងដែលប្រឈមមុខផ្ទាល់នឹងគ្រោះថ្នាក់  យើងបានយល់ច្បាស់ពីសារសំខាន់នៃការប្រុងប្រយ័ត្នខ្ពស់។ នៅពេលចូលរួមលំហាត់ហ្វឹកហ្វឺន យើងដឹងថា យើងកំពុងត្រៀមខ្លួនសម្រាប់ស្ថានភាពជាក់ស្ដែងដែលអាចកើតឡើងនៅពេលណាទាំងអស់។  ការហ្វឹកហ្វឺននេះមិនត្រឹមតែជាភារកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការប្តេជ្ញាចិត្តរបស់ទាហានរក្សាសន្តិភាពផងដែរ។ ធានាសុវត្ថិភាពដាច់ខាតសម្រាប់មូលដ្ឋានយោធា និងរក្សាបេសកកម្មសន្តិភាព។ យើងត្រៀមខ្លួនរួចជាស្រេច ប្រឈមមុខនឹងបញ្ហាប្រឈមទាំងអស់”។

leftcenterrightdel
ធានាសុវត្ថិភាពដាច់ខាតសម្រាប់មូលដ្ឋានយោធា និងរក្សាបេសកកម្មសន្តិភាព

ដំណើរការអនុវត្តផែនការប្រយុទ្ធដើម្បីការពារមូលដ្ឋានយោធា Highway បានបង្ហាញពីភាពវិន័យ សមត្ថភាពប្រយុទ្ធប្រកបដោយវិជ្ជាជីវៈ និងស្មារតីដែកថែបរបស់ក្រុមវិស្វកម្មលេខ ៤ វៀតណាម។ ស្មារតីនៃ "ប្ដេជ្ញាឈ្នះ" បានក្លាយទៅជាសកម្មភាពជាក់ស្តែង ដោយធានាថា ទង់ជាតិវៀតណាមនឹងបន្តបក់រវិកៗជារៀងរហូត និងមោទនភាពនៅក្នុងតំបន់ Abyei ដែលរួមចំណែកដល់ភាពជោគជ័យរួមនៃបេសកកម្មសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

បកប្រែដោយ Pham Diep