លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Luong Tam Quang សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាល និងលោក Le Hoai Trung   លេខាមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងការបរទេស បានអញ្ជើញជាសហប្រធាននៃពិធីចុះហត្ថលេខា។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស លោក Luong Cuong ប្រធានរដ្ឋ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងប្រតិភូទាំងឡាយ​

ពិធីនេះត្រូវបានធ្វើឡើងក្នុងឱកាសខួបលើកទី ៨១ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៦ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល។

តាងនាមថ្នាក់ដឹកនាំនៃក្រសួងទាំងបី លោក Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាល បានសម្តែងនូវសេចក្តីរីករាយ និងកិត្តិយសដែល លោក To Lam អគ្គលេខាបក្ស លោក Luong Cuong ប្រធានរដ្ឋ និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខានេះ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស លោក Luong Cuong ប្រធានរដ្ឋ និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងប្រតិភូទាំងឡាយ​
leftcenterrightdel
គណៈកម្មាធិការបក្សនគបាលមជ្ឈិម - ក្រសួងនគរបាលប្រគល់រូបថត "លោកប្រធានហូជីមិញ និងលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap" ជូនក្រសួងការពារប្រទេស
leftcenterrightdel
លោក To Lam អគ្គលេខាបក្ស លោក Luong Cuong ប្រធានរដ្ឋ និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រី អញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើបទប្បញ្ញត្តិស្តីពីការ​សម្របសម្រួលរវាងក្រសួងនគបាលក្រសួងការពារប្រទេស និងក្រសួងការបរទេស

លោក Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាល បានអះអាងថា តម្រូវការក្នុងការបង្កើនទំនាក់ទំនងសម្របសម្រួលរវាងក្រសួងនគរបាល - ក្រសួងការពារប្រទេស - ក្រសួងការបរទេស គឺជាបញ្ហាបន្ទាន់ចាំបាច់​បំផុត ដែលរួមចំណែកដល់ការបង្កើតសន្ទុះ និងកម្លាំងថ្មី ដើម្បីរុញច្រានបញ្ហាប្រឈម ប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស ប្រមូលផ្តុំធនធានក្នុងស្រុក និងបរទេសទាំងអស់ ដើម្បីអនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចនៃមហាសន្និបាតបក្សលើកទី ១៤ និងគោលដៅយុទ្ធសាស្ត្រទាំងបីរបស់បក្ស គឺ «សន្តិភាព ស្ថិរភាព; ការអភិវឌ្ឍប្រកបដោយចីរភាព គុណភាពខ្ពស់; កែលម្អគ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅរបស់ប្រជាជន» និងគោលដៅកំណើនទ្វេខ្ទង់៕

បកប្រែដោយ Duy Hoan