នៅក្នុងកិច្ចប្រជុំនេះ លោកវរសេនីយ៍ឯក Tran Quang Tam មេបញ្ជាការរងនៃបញ្ជាការដ្ឋានយោធាខេត្ត Dak Lak បានរាយការណ៍អំពីការបំពេញភារកិច្ចជួយប្រជាជនសាងសង់ផ្ទះឡើងវិញបន្ទាប់ពីទឹកជំនន់។ តាមនោះ ខេត្ត Dak Lak មានផ្ទះចំនួន ២៣១ ខ្នង ដែលត្រូវបានប្រគល់ដល់កងទ័ពសាងសង់។ បច្ចុប្បន្ននេះ នៅក្នុងខេត្ត Dak Lak មានអង្គភាពចំនួន ២៩ រួមមាន អង្គភាពចំនួន ៨ របស់ក្រសួងការពារប្រទេស អង្គភាពចំនួន ២១ របស់យោធភូមិភាគទី៥ ជាមួយក្រុមសាងសង់សរុបចំនួន ២៧៩ ក្រុម។

leftcenterrightdel
កងទ័ពសាងសង់ផ្ទះជូនប្រជាជននៅក្នុងឃុំ Hoa Thinh

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោកវរសេនីយ៍ឯក Tran Minh Trong បានស្នើឲ្យអង្គភាពទាំងឡាយ ធានាសុវត្ថិភាពជាដាច់ខាត រក្សាទំនាក់ទំនងរវាងកងទ័ព-ប្រជាជន រក្សាយ៉ាងតឹងរ៉ឹងនូវការអនុវត្តការងារបក្ស ការងារនយោបាយ ការលើកទឹកចិត្ត និងធានាបាននូវគុណភាពល្អនៃជីវភាពរស់នៅរបស់កងទ័ព ហើយបង្កើនការឃោសនានៅលើវេទិកាឌីជីថល និងផ្សព្វផ្សាយរូបភាពដ៏ស្រស់ស្អាតរបស់កងទ័ពលោកអ៊ំ ហូ ក្នុងយុគសម័យថ្មី។

ក្នុងឱកាសនេះ គណៈប្រតិភូបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជននៃអង្គភាពដែលកំពុងបំពេញភារកិច្ចសាងសង់ផ្ទះជូនប្រជាជននៅក្នុងសង្កាត់ Dong Hoa និងឃុំ Hoa Thinh៕

បកប្រែដោយ Thuy Anh