នាវាលេខ ០១៥-Tran Hung Dao ចូលចតនៅកំពង់ផែ Kure ចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន
កប.អនឡាញ - បន្តដំណើរទៅទស្សនកិច្ចនៅប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី ៧ ខែធ្នូ នាវាលេខ ០១៥-Tran Hung Dao នៃកងពលតូចលេខ ១៦២ នៃតំបន់លេខ ៤ កងទ័ពជើងទឹក រួមជាមួយគណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាម ដឹកនាំដោយលោកវរនាវីឯក Nguyen Vinh Nam មេបញ្ជាការរងតំបន់លេខ៤ កងទ័ពជើងទឹក បានចូលចតនៅកំពង់ផែ Kure ខេត្ត Hiroshima ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន។