leftcenterrightdel
 

leftcenterrightdel
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទទួលស្វាគមន៍ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញចូលរួម​ពិធី​សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារអន្តរជាតិតឹនណាម-ម៉ឺនជ័យ

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួម​ពិធី​សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារអន្តរជាតិតឹនណាម-ម៉ឺនជ័យ

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅពិធី​កាត់ខ្សែបូរសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារអន្តរជាតិតឹនណាម-ម៉ឺនជ័យ

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម​ ថ្លែងសុន្ទរកថានៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារអន្តរជាតិតឹនណាម-ម៉ឺនជ័យ

leftcenterrightdel
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងសុន្ទរកថានៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារអន្តរជាតិតឹនណាម-ម៉ឺនជ័យ

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារអន្តរជាតិតឹនណាម-ម៉ឺនជ័យ

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារអន្តរជាតិតឹនណាម-ម៉ឺនជ័យ

មានប្រសាសន៍នៅក្នុងពិធីសម្ពោធ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី វៀតណាម និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានសង្កត់ធ្ងន់ថា ការសម្ពោធដាក់ឱ្យដំណើរការច្រកទ្វារអន្តរជាតិបើកឱកាសថ្មីៗដើម្បីភាគីទាំងពីរ បន្តពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ ហើយនេះត្រូវបានចាត់ទុកថាជាជំហានជាក់ស្តែងមួយ ដែលជួយលើកកំពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធព្រំដែន បម្រើប្រជាជន និងសហគ្រាស និងរួមចំណែកដល់គោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ព្រំដែនវៀតណាម-កម្ពុជា។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម មានប្រសាសន៍ថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងជិតស្និទ្ធ ដែលមានភ្នំ និងទន្លេជាប់ៗគ្នា និងស្ថិតនៅក្នុងតំបន់ទន្លេមេគង្គខាងក្រោម។ ប្រជាជននៃប្រទេសទាំងពីរមានភាពស្រដៀងគ្នាជាច្រើន មានប្រភពមកពីអរិយធម៌ស្រូវ និងមានប្រវត្តិយូរអង្វែងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ដោយផ្អែកលើទំនាក់ទំនងមិត្តភាពល្អរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ ច្រកទ្វារព្រំដែនអន្តរជាតិនៅតាមបណ្តោយព្រំដែនវៀតណាម-កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់សេដ្ឋកិច្ចទាំងពីរនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការដោះដូរទំនិញ សហគ្រាសធ្វើពាណិជ្ជកម្ម ពង្រីកកិច្ចសហប្រតិបត្តិការ និងប្រជាជននៃប្រទេសទាំងពីរទៅសួរសុខទុក្ខសាច់ញាតិ ទៅធ្វើការ និងសិក្សា។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់ថា ព្រំដែនវៀតណាម-កម្ពុជា មិនត្រឹមតែជាខ្សែបន្ទាត់កំណត់ព្រំដែនប៉ុណ្ណោះទេ ថែមទាំងវាក៏ជាស្ពានតភ្ជាប់ការផ្លាស់ប្តូរ មិត្តភាព កិច្ចសហប្រតិបត្តិការ នៃស្មារតីស្អិតរមួតជិតស្និតរវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ការសម្ពោធដាក់ឱ្យដំណើរការច្រកទ្វារអន្តរជាតិនេះបើកឱកាសថ្មីៗជាពិសេសបម្រើដល់កំណើនយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព នាំមកនូវសុភមង្គល និងវិបុលភាពជូនប្រជាជននៅតំបន់ព្រំដែន និងវិបុលភាពរួមសម្រាប់ប្រទេសទាំងពីរ។

សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ ថា ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិនេះ សបញ្ជាក់ពីភាពជិតស្និទ្ធនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងបរិយាកាសពោរពេញដោយសាមគ្គីភាព មិត្តភាពជាប្រពៃណី និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលបាននិងកំពុងចូលរួមប្រែក្លាយតំបន់ព្រំដែននេះ ឲ្យក្លាយជាព្រំដែនសុខសន្តិភាព ព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ សេវា និងជាព្រំដែនដែលមានការអភិវឌ្ឍរីកចម្រើន សម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ»។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយជឿជាក់ថា ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា កម្ពុជា និងវៀតណាម នឹងបន្តរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះតរៀងរហូតដល់អ្នកជំនាន់ក្រោយ៕

ក្នុងឱកាសនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី វៀតណាម និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញកាត់ខ្សែបូរសម្ពោធស្ពានមិត្តភាពតឹនណាម-ម៉ឺនជ័យ។ គម្រោងនេះជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ ខណៈពេលដែលបង្ហាញយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកប្រយោជន៍សម្រាប់ការអភិវឌ្ឍទៅវិញទៅមករវាងវៀតណាម និងកម្ពុជា។

បកប្រែដោយ Duy Hoan