ទទួលជួបគណៈប្រតិភូមាន លោកវរសេនីយ៍ឯក Le Hong Viet ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Quang Tri; លោកវរសេនីយ៍ឯក Truong Nhu Y អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Quang Tri...

leftcenterrightdel
គណៈប្រតិភូនាយទាហានវ័យក្មេងនៃក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា អញ្ជើញដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap

គណៈប្រតិភូនាទាហានវ័យក្មេងនៃក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា អញ្ជើញដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap និងបានទៅទស្សនាតំបន់ប្រវត្តិសាស្ត្រ Hien Luong - Ben Hai (ឃុំ Cua Tung)

នៅតាមកន្លែងនានា គណៈប្រតិភូបានជួបជាមួយសាក្សីប្រវត្តិសាស្ត្រមួយចំនួន ដោយរួមគ្នារំលឹកឡើងវិញនូវអនុស្សាវរីយ៍ និងស្លាកស្នាមពិសេសៗក្នុងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពប្រពៃណីរវាងវៀតណាម និងគុយបា។

leftcenterrightdel
បញ្ជាការដ្ឋានយោធាខេត្ត Quang Tri បានប្រគល់គំនូរមួយផ្ទាំងជូនគណៈប្រតិភូនាយទាហានវ័យក្មេងនៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា

ក្នុងបរិយាកាសកក់ក្តៅ និងស្មោះស្ម័គ្រ នាយទាហានវ័យក្មេងនៃប្រទេសទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ វប្បធម៌ និងសិល្បៈ ចែករំលែកបទពិសោធន៍ការងារ និងរំលឹកឡើងវិញនូវទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាម និងគុយបា។

ដំណើរទស្សនកិច្ចនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អៗជាច្រើន ដែលរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងមិត្តភាពពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរ កងទ័ពទាំងពីរ និងប្រជាជនទាំងពីរ៕

បកប្រែដោយ Duy Hoan