ការប្រណាំងនេះមានការចូលរួមពីអត្តពលិកអាជីពជាច្រើនមកពីប្រទេសអេត្យូពី កេនយ៉ា សហរដ្ឋអាមេរិក អាល្លឺម៉ង់ កូរ៉េខាងត្បូង ជប៉ុន...
អត្តពលិកបានប្រកួតប្រជែងក្នុងចម្ងាយ ៤៖ ម៉ារ៉ាតុង ពាក់កណ្តាលម៉ារ៉ាតុង ១០ គីឡូម៉ែត្រ និង ៥ គីឡូម៉ែត្រ។ ការប្រណាំងនេះត្រូវបានរៀបចំដោយឆ្លងកាត់កេរិ៍្តដំណែលប្រវត្តិសាស្ត្រជាច្រើន និងគោលដៅទេសសចរណ៍ល្បីៗនៅទីក្រុងហូជីមិញ។ ក្នុងក្របខ័ណ្ឌនៃការប្រណាំង គណៈកម្មការរៀបចំបានប្រគល់ប្រាក់ជាង ៩ ពាន់លានដុងដើម្បីជួយគាំទ្រសកម្មភាពសុខុមាលភាពសង្គម។ ការប្រណាំងនេះរួមចំណែកដល់ការជម្រុញទិសដៅអភិវឌ្ឍទេសចរណ៍ដែលទាក់ទងនឹងកីឡា និងវប្បធម៌ ឆ្ពោះទៅគោលបំណងកសាងទីក្រុងហូជីមិញឲ្យក្លាយជាទីក្រុងទេសចរណ៍អន្តរជាតិធំមួយ៕
បកប្រែដោយ Thuy Anh
Type the code from the image