ការប្រណាំងនៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងទាក់ទាញអត្តពលិកក្នុងស្រុក និងបរទេសជាង ២០,០០០ នាក់ ដោយបន្តបញ្ជាក់ពីឋានៈរបស់ខ្លួនជាសកម្មភាពកីឡាសហគមន៍ដ៏ធំបំផុតមួយនៅក្នុងប្រទេសវៀតណាម។ ផ្លូវប្រណាំងនៅតែបន្តទទួលបានការបញ្ជាក់ AIMS (សមាគមម៉ារ៉ាតុងអន្តរជាតិ និងការប្រណាំងចម្ងាយឆ្ងាយ) ដោយធានាថា លទ្ធផលត្រូវបានទទួលស្គាល់ទូទាំងពិភពលោក និងបើកទូលាយឱកាសសម្រាប់អត្តពលិកក្នុងការចូលរួមក្នុងការប្រណាំងដ៏មានកិត្យានុភាពដូចជា ម៉ារ៉ាតុងបូស្តុន ឬ ម៉ារ៉ាតុងឡុងដ៍។
ឈុតវគ្គប្រកួតរដូវកាលទី ៨ ត្រូវបានរចនាឡើងដោយមានការបំផុសគំនិតពីចក្ខុវិស័យនៃការអភិវឌ្ឍទីក្រុងហូជីមិញទៅជាទីក្រុងធំលំដាប់អន្តរជាតិ រួមទាំងកាបូបខ្សែរ៉ូប អាវយឺតប្រកួត អាវយឺតបញ្ចប់ការប្រកួតចម្ងាយម៉ារ៉ាតុង និងមេដាយដែលបានបញ្ចប់។ រូបភាពសំខាន់នៅលើឈុតវត្ថុគឺជាការរួមបញ្ចូលគ្នានៃនិមិត្តសញ្ញាបីយ៉ាង៖ ផ្សារ Ben Thanh - សញ្ញាសម្គាល់វប្បធម៌ និងពាណិជ្ជកម្មធម្មតារបស់ទីក្រុង; អគារមជ្ឈមណ្ឌលរដ្ឋបាល Binh Duong - និមិត្តរូបនៃភាពរស់រវើកទីក្រុងថ្មី; បង្គោលម៉ាយ Vung Tau - និមិត្តរូបនៃចំនុចប្រសព្វរវាងដីគោក និងសមុទ្រ៕
តាម vovworld.vn
Type the code from the image