ខ្ពង់រាបថ្ម Dong Van ទទួលបានកិត្តិនាមជា "គោលដៅទេសចរណ៍វប្បធម៌ឈានមុខគេរបស់ពិភពលោកឆ្នាំ២០២៥"
កប.អនឡាញ - ឧទ្យានភូគព្ភសាស្ត្រសកល UNESCO ខ្ពង់រាបថ្ម Dong Van ខេត្ត Tuyen Quang ភាគខាងជើងវៀតណាម ទទួលបានកិត្តិនាមជា "គោលដៅទេសចរណ៍វប្បធម៌ឈានមុខគេរបស់ពិភពលោកឆ្នាំ២០២៥" នៅក្នុងពិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោក (WTA) ឆ្នាំ២០២៥ ដែលបានធ្វើឡើងនាយប់ថ្ងៃទី៦ ខែធ្នូ នៅព្រះរាជាណាចក្របារ៉ែន។
នេះជាការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាមក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌ ដែលតភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។
    |
 |
|
យុវជនទៅទស្សនាខ្ពង់រាបថ្ម Dong Van (រូបថត៖ vnanet.vn) |
ការរួមបញ្ចូលគ្នាដ៏សុខដុមរមនានៃទេសភាពធម្មជាតិ វប្បធម៌ និងអត្តសញ្ញាណសហគមន៍ បានបង្កើតភាពទាក់ទាញ ហើយធ្វើឲ្យប្រទេសវៀតណាមក្លាយជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។
ពានរង្វាន់នេះក៏បង្កើតកម្លាំងចលករសម្រាប់មូលដ្ឋាននានាបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ លើកកម្ពស់គុណភាពនៃសេវាកម្ម រួមចំណែកដល់ការបញ្ជាក់ពីម៉ាកយីហោ "វៀតណាម - សម្រស់អមតៈ" នៅលើផែនទីទេសចរណ៍ពិភពលោក៕
បកប្រែដោយ Thuy Anh