ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Tianjin ប្រទេសចិន នាព្រឹកថ្ងៃទី៣១ ខែសីហា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបជាមួយ លោក Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទទួលជួបលោក Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)  (រូបថត៖ Lai Hoa/VOV)

នៅក្នុងជំនួបនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពន្លឿនការអនុវត្តផ្លូវដែក Lao Cai - Hanoi - Hai Phong តភ្ជាប់វៀតណាមជាមួយចិន និងបណ្តាញអគ្គិសនីតភ្ជាប់វៀតណាមជាមួយបណ្តាប្រទេសអាស៊ាន ហើយស្នើឲ្យ AIIB យកចិត្តទុកដាក់លើការឧបត្ថម្ភធនសម្រាប់វៀតណាមអនុវត្តគម្រោងសំខាន់ទាំងពីរនេះ។

leftcenterrightdel
លោក Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ថតរូបជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូវៀតណាម (រូបថត៖ Lai Hoa/VOV)

លើសពីនេះ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ AIIB បន្តផ្តល់ហិរញ្ញប្បទានដោយផ្ទាល់ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសរដ្ឋ និងឯកជនរបស់វៀតណាមក្នុងការខ្ចីកម្ចីអនុគ្រោះអំពីអត្រាការប្រាក់ រយៈពេលអនុគ្រោះ។ល។

រីឯខ្លួនវិញ លោក Jin Liqun ប្រធាន AIIB បានយល់ព្រមតាមសំណើរបស់ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងបានអះអាងថា AIIB នឹងបន្តរួមដំណើរជាមួយ និងគាំទ្រវៀតណាមក្នុងការកៀងគរទុនដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាពិសេសគម្រោងស្តីពីថាមពលកកើតឡើងវិញ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕

បកប្រែដោយ Duy Hoan