ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែកញ្ញា នាថ្ងៃទី ២៨ ខែសីហា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Khon Kaen បានសម្របសម្រួលជាមួយតំបន់កេរ្តិ៍តំណែលប្រវត្តិសាស្រ្តលោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋដើម្បីបើកការតាំងពិព័រណ៍ក្រោមប្រធានបទ “លោកប្រធានហូជីមិញ - និមិត្តសញ្ញានៃសម័យកាល៖ ស្ពានមិត្តភាពវៀតណាម - ថៃ” នៅខេត្ត Udon Thani ។
ពិព័រណ៌តាំងបង្ហាញឯកសារប្រវត្តិសាស្ត្រជាង ២០០ និងរូបភាពនៅលើផ្ទាំងចំនួន ៨០ ដែលបង្ហាញយ៉ាងទូលំទូលាយអំពីជីវិត និងអាជីពបដិវត្តរបស់លោកប្រធានហូជីមិញ។ រូបភាព និងឯកសារដ៏មានតម្លៃជាច្រើនត្រូវបានណែនាំ ដូចជារូបភាព និងឯកសារអំពីដំណាក់កាលដែលលោកប្រធានហូជីមិញធ្វើការនៅប្រទេសថៃ (១៩២៨ - ១៩២៩) ទីតាំងប្រវត្តិសាស្ត្រ ទីកន្លែងដែលគាត់បានរស់នៅជាមួយសហគមន៍វៀតណាមនៅ Udon Thani, Nakhon Phanom, Sakon Nakhon... លោក Nguyen Van Duong នាយករងនៃតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រលោកប្រធានហូជីមិញ នៅឯវិមានប្រធានរដ្ឋនៅទីក្រុងហាណូយ បាននិយាយថា៖ តំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្រ្តបានជ្រើសរើសប្រទេសថៃដើម្បីបើកការតាំងពិពណ៌ក្នុងបំណងរួមចំណែកលើកតម្កើងជីវិតដ៏មហិមារបស់លោកប្រធានហូជីមិញដល់ប្រជាជនថៃ មិត្តភក្តិអន្តរជាតិ និងជនជាតិវៀតណាមនៅឯបរទេសនៅប្រទេសថៃ។
នេះក៏ជាឱកាសដើម្បីអប់រំអំពីប្រពៃណីបដិវត្តន៍ មោទនភាពជាតិ និងសេចក្តីប្រាថ្នាចង់ក្រោកឡើងកសាងវៀតណាមឱ្យកាន់តែរីកចម្រើនថែមទៀត”។
បន្ទាប់ពីការតាំងពិព័រណ៌ ឯកសារទាំងអស់នឹងត្រូវផ្ទេរទៅតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រលោកប្រធានហូជីមិញក្នុងខេត្ត Udon Thani និងតំបន់រំលឹកវិញ្ញាណក្ខន្ធនៅខេត្ត Nakhon Phanom ពង្រីកឱកាសសម្រាប់ជនជាតិវៀតណាមប្រទេសថៃ និងមិត្តអន្តរជាតិស្វែងយល់បន្ថែមអំពីលោកប្រធានហូជីមិញ និងទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងប្រជាជនទាំងពីរវៀតណាម និងថៃ។
បកប្រែដោយ Thanh Cong
Type the code from the image