នារសៀលថ្ងៃទី៣១ ខែសីហា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ហាណូយ) លោក To Lam អគ្គលេខាបក្ស បានទទួលជួប លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និង លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ។ រូបថត៖ VNA

នៅក្នុងជំនួបនេះ លោក To Lam អគ្គលេខាបក្ស បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាតម្រូវការគោលដៅ ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសទាំងមូលអំពីឯករាជ្យ ការពឹងផ្អែកលើខ្លួនឯង ការធ្វើពិពិធកម្មពហុភាគី និងគោលនយោបាយការពារជាតិ “៤ មិន”។ តាមលោកអគ្គលេខាបក្ស ប្រទេសទាំងពីរត្រូវរួបរួមគ្នាយ៉ាងជិតស្និទ្ធ និងសហការជាមួយគ្នាប្រកបដោយស្ថិរភាពឆ្ពោះទៅរកសង្គមនិយម។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ VNA)

នាពេលខាងមុខ លោក To Lam អគ្គលេខាបក្ស បានស្នើថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរជំរុញការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ ផ្តល់អាទិភាពខ្ពស់បំផុតដល់កិច្ចសហប្រតិបត្តិការផ្លូវដែក ជំរុញការអភិវឌ្ឍន៍ពាណិជ្ជកម្មក្នុងទិសដៅប្រកបដោយតុល្យភាព និងនិរន្តរភាព បើកទូលាយទីផ្សារឱ្យគ្នាទៅវិញទៅមក ភ្ជាប់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជំរុញការផ្លាស់ប្តូរប្រជាជន ... អំពីបញ្ហាសមុទ្រខាងកើត លោក To Lam អគ្គលេខាបក្ស បានស្នើឲ្យ ភាគីទាំងពីរបន្តគ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិតគ្នាឱ្យកាន់តែប្រសើរឡើង ដាក់ខ្លួនក្នុងតួនាទីរបស់គ្នាទៅវិញទៅមក គោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក និងរក្សាបរិយាកាសសន្តិភាពស្ថិរភាព ដើម្បីឲ្យប្រទេសសង្គមនិយមទាំងពីរផ្តោតការយកចិត្តទុកដាក់លើការលើកកំពស់យុគសម័យថ្មី និងសម័យកាលនៃការអភិវឌ្ឍន៍សម្រាប់ប្រជាជនទាំងពីរ។

ចំណែកលោក លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានបញ្ជាក់ថា ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម ហើយតែងតែចាត់ទុកថានេះជាទិសដៅយុទ្ធសាស្ត្រ។ លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន   យល់ស្របនឹងមិតយោបល់របស់លោក To Lam អគ្គលេខាបក្ស ដោយបញ្ជាក់ថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីជាទិសដៅអាទិភាពក្នុងទំនាក់ទំនងការទូតរបស់ប្រទេសជិតខាង៕

បកប្រែដោយ Duy Hoan