វៀតណាមគាំទ្រការខិតខំប្រឹងប្រែងរបស់ប្រជាជនលើពិភពលោកដើម្បីសន្តិភាព និងយុត្តិធម៌
កប.អនឡាញ - ក្នុងដំណើរបំពេញទស្សនកិច្ចការងារនេះ លោក Luong Cuong ប្រធានរដ្ឋវៀតណាម នឹងជួបជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃប្រទេសចិន។
តបតាមការអញ្ជើញរបស់ លោក Xi Jinping អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Luong Cuong ប្រធានរដ្ឋវៀតណាម នឹងចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃជ័យជំនះ លើ ហ្វាស៊ីស របស់ប្រជាជនពិភពលោក និងបំពេញទស្សនកិច្ចការងារនៅប្រទេសចិនចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែកញ្ញា។ ក្នុងឱកាសនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ លោក Nguyen Vu អនុរដ្ឋមន្ត្រីក្រសួងការបទេសវៀតណាម បានសង្កត់ធ្ងន់លើគោលបំណងនៃ ដំណើរទៅបំពេញទស្សនកិច្ចការងាររបស់ លោក Luong Cuong ប្រធានរដ្ឋ ។
    |
 |
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីប្រចាំការនៃក្រសួងការបរទេសវៀតណាម។ រូបថត៖ VOV |
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីប្រចាំការនៃក្រសួងការបរទេស បានឲ្យដឹងថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ លោក Luong Cuong ប្រធានរដ្ឋវៀតណាម ក្នុងនាមជាប្រធានរដ្ឋ ដែលប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងចិន។ ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ណាស់។ “ការចូលរួមរបស់លោក Luong Cuong ប្រធានរដ្ឋ ក្នុងពិធីរំលឹកខួបលើកទី ៨០នៃជ័យជំនះលើហ្វាស៊ីស របស់ប្រជាជនលើពិភពលោកនៅប្រទេសចិននាពេលនេះមានអត្ថន័យ និងជានិមិត្តរូបយ៉ាងជ្រាលជ្រៅ បង្ហាញពីសំឡេង ទំនួលខុសត្រូវ និងការគាំទ្ររបស់វៀតណាមចំពោះការខិតខំប្រឹងប្រែងរបស់ប្រជាជនលើពិភពលោកដើម្បីសន្តិភាព និងយុត្តិធម៌ក្នុងពិភពលោក។
ក្នុងដំណើរបំពេញទស្សនកិច្ចការងារនេះ លោក Luong Cuong ប្រធានរដ្ឋ នឹងជួបប្រជុំជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់ប្រទេសចិន។ នេះនឹងជាឱកាសដើម្បីបន្តបង្កើតការយល់ដឹងរួមកម្រិតខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដោយហេតុនេះបន្តរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពរបស់ប្រទេសនីមួយៗ ក៏ដូចជាការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក៕
បកប្រែដោយ Duy Hoan