ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងនេប៉ាល់
កប.អនឡាញ - នារសៀលថ្ងៃទី៣១ ខែសីហា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការ Shanghai (SCO) ២០២៥ នៅទីក្រុង Tianjin និងធ្វើការ នៅប្រទេសចិន លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានជួបពិភាក្សាការងសរ ជាមួយលោក Khadga Prasad Sharma Oli នាយករដ្ឋមន្ត្រីនេប៉ាល់ ។
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវបំណងចង់ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ដែលត្រូវបានថ្នាក់ដឹកនាំ និងប្រជាជនជាច្រើនជំនាន់នៃប្រទេសទាំងពីរ បានពូនជ្រំ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយលោក Khadga Prasad Sharma Oli នាយករដ្ឋមន្ត្រីនេប៉ាល់ |
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា បន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ និងជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ... ដើម្បីអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យសមស្របទៅនឹងសក្តានុពល និងបំណងប្រាថ្នារបស់ភាគីទាំងពីរ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជន ការការពារបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលមន្ត្រី និងនិយោជិកនេប៉ាល ទន្ទឹមនឹងនោះ លោកបានស្នើឱ្យប្រទេសនេប៉ាល់ យកចិត្តទុកដាក់ និងគាំទ្រក្រុមហ៊ុនសេដ្ឋកិច្ចធំៗ របស់វៀតណាម ក្នុងនោះមានក្រុមហ៊ុន Viettel ដើម្បីស្វែងរកឱកាស និងអនុវត្តការវិនិយោគ និងធ្វើអាជីវកម្ម នៅក្នុងប្រទេសនេប៉ាល់៕
បកប្រែដោយ Duy Hoan