leftcenterrightdel
អង្គភាពទាំងពីរចុះហត្ថលេខាលើបទប្បញ្ញត្តិស្តីពីការចងមេត្រីភាព

នៅក្នុងពិធី អង្គភាពទាំងពីរបានចុះហត្ថលេខាលើបទប្បញ្ញត្តិស្តីពីការចងមេត្រីភាពដែលមានខ្លឹមសារសំខាន់ៗ និងជាក់ស្តែងជាច្រើនដូចជា៖ ការសម្របសម្រួលក្នុងការគ្រប់គ្រង និងការពារព្រំដែន រក្សារបបជួបសន្ទនា និងការផ្លាស់ប្តូរព័ត៌មាន រៀបចំការយាមល្បាតទ្វេភាគី ផ្សព្វផ្សាយ និងចលនាប្រជាជននៅសងខាងព្រំដែន ឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង និងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រង និងការពារព្រំដែន និងច្រកទ្វាព្រំដែន។

leftcenterrightdel
ថ្នាក់ដឹកនាំនៃកងទ័ពការពារព្រំដែនទីក្រុង Hue (វៀតណាម) និងបញ្ជាការដ្ឋានយោធាខេត្ត Saravane (ឡាវ) ជូនផ្កាអបអរសាទរ

ភាគីទាំងពីរក៏បានឯកភាពសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ជួយឧបត្ថម្ភការស្វែងរក និងជួយសង្គ្រោះ ការការពារ និងគ្រប់គ្រងជំងឺ រៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងកីឡា ចែករំលែកបទពិសោធន៍ក្នុងការកសាងអង្គភាពរឹងមាំ និងទូលំទូលាយ។ ការចុះហត្ថលេខាលើបទប្បញ្ញត្តិស្តីពីការចងមេត្រីភាពនេះ គឺជាសកម្មភាពជាក់ស្តែង រួមចំណែកពង្រឹងទំនុកចិត្ត និងពង្រឹងចំណងសាមគ្គីភាពពិសេសរវាងកងកម្លាំងការពារព្រំដែន វៀតណាម-ឡាវ ពួតដៃគ្នាកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

បកប្រែដោយ Huyen Trang