ក្នុងជំនួប លោកស្រី Khamphao Ernthavanh បានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេងលើគ្រប់វិស័យដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមសម្រេចបានក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក ហើយសង្កត់ធ្ងន់ថា វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកិត្យានុភាព និងតួនាទីកាន់តែសំខាន់នៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ លោកស្រី Khamphao Ernthavanh បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ឡាវ នាពេលកន្លងមកនេះ រួមទាំងការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងកិច្ចសហប្រតិបត្តិការការពារព្រំដែនរវាងប្រទេសទាំងពីរ...

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលស្វាគមន៍លោកស្រី Khamphao Ernthavanh

ទន្ទឹមនឹងនោះ លោកស្រី Khamphao Ernthavanh បានជូនពរដល់មេទ័ព នាយទាហាន និងយុទ្ធជនទាំងអស់នៃកងទ័ពប្រជាជនវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយជឿជាក់ថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ នឹងបន្តអភិវឌ្ឍកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងជាក់ស្តែង។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងក្រសួងការពារជាតិឡាវ ដែលបានទទួលការអញ្ជើញចូលរួមក្នុងពិធីខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាការបញ្ជូនយោធិននៃកងទ័ពប្រជាជនឡាវទៅចូលរួមពិធីដង្ហែក្បួនព្យុហយាត្រាក្នុងឱកាសនេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបលោកស្រី Khamphao Ernthavanh

យោងតាមលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien នាពេលកន្លងនេះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៅតែបន្តជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះការទទួលស្គាល់ផ្លូវ Truong Son - Ho Chi Minh នៅប្រទេសឡាវជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសឡាវនាពេលថ្មីៗនេះរបស់លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងនូវក្តីសង្ឃឹមថា នាពេលខាងមុខ លោកស្រីឯកអគ្គរដ្ឋទូតឡាវ និងអនុព័ន្ធយោធាឡាវប្រចាំនៅវៀតណាមនឹងបន្តយកចិត្តទុកដាក់ និងសហការអនុវត្តប្រកបដោយជោគជ័យនូវសកម្មភាពសហប្រតិបត្តិការសំខាន់ៗដែលនៅសេសសល់នៅឆ្នាំ២០២៥ ជាពិសេសជំនួបប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា និងសមយុទ្ធជួយសង្គ្រោះរួមរវាងកងទ័ពនៃប្រទេសទាំងបី...៕

បកប្រែដោយ Thuy Anh