ក្នុងជំនួបនេះ លោកឧត្តមនាវីទោ Irvansyah មេបញ្ជាការកងឆ្មាំសមុទ្រឥណ្ឌូនេស៊ី បានសម្តែងក្តីសង្ឃឹមថា ដំណើររបស់គណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាមទៅកាន់ឥណ្ឌូនេស៊ី នឹងរួមចំណែកពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងទាំងពីរ ជាពិសេសអាជ្ញាធរ និងប្រជាជនទីក្រុង Jakarta ជាមួយអាជ្ញាធរ និងប្រជាជនតាមបណ្តាមូលដ្ឋាននៃប្រទេសវៀតណាមនិយាយរួម។ តាមនោះ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ឥណ្ឌូនេស៊ី និងវៀតណាម។

leftcenterrightdel
គណៈប្រតិភូនៃកងឆ្មាំសមុទ្រវៀតណាមដឹកនាំ ដោយលោកឧត្តមសេនីយ៍ត្រី Ngo Binh Minh មេបញ្ជាការដ្ឋានតំបន់លេខ ៣ កងឆ្មាំសមុទ្រវៀតណាម បានចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំកងឆ្មាំសមុទ្រឥណ្ឌូនេស៊ី

លោកឧត្តមសេនីយ៍ត្រី Ngo Binh Minh បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់នាវា CSB 8001 និងគណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាម  ទៅកាន់ឥណ្ឌូនេស៊ីលើកនេះ មានអត្ថន័យសំខាន់ៗ ជាច្រើន រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព ការយោគយល់គ្នា និងទំនុកចិត្តរវាងកងឆ្មាំសមុទ្រវៀតណាម  និងកងឆ្មាំសមុទ្រឥណ្ឌូនេស៊ី។

នៅក្នុងសន្និសីទទ្វេភាគីរវាងកងឆ្មាំសមុទ្រនៃប្រទេសទាំងពីរ ក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ត្រី Ngo Binh Minh មេបញ្ជាការដ្ឋានតំបន់លេខ ៣ កងឆ្មាំសមុទ្រវៀតណាម និងលោកឧត្តមនាវីឯក Bakamla Didong Rio Duta Purwokuntjoro អនុប្រធាននាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ កងឆ្មាំសមុទ្រឥណ្ឌូនេស៊ី ភាគីទាំងពីរបានឯកភាពថា៖ ក្នុងរយៈពេលកន្លងមក កងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រឥណ្ឌូនេស៊ី  តែងតែរក្សាកិច្ចសហប្រតិបត្តិការល្អ និងកាន់តែជិតស្និទ្ធ ជាក់ស្តែង រួមចំណែករក្សាសន្តិសុខ សុវត្ថិភាព សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាអភិវឌ្ឍនៅសមុទ្រក្នុងតំបន់។

នៅក្នុងសន្និសីទនេះ ភាគីទាំងពីរក៏បានឯកភាពលើខ្លឹមសារមួយចំនួនសម្រាប់សកម្មភាពសម្របសម្រួល ក្នុងឆ្នាំ២០២៦ ដូចជា ការបន្តរក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមស្មារតីនៃអនុស្សរណៈយោគយល់គ្នា អំពីកិច្ចសហប្រតិបត្តិការលើសមុទ្រ ដើម្បីសម្រេចបានលទ្ធផលជាក់ស្តែងបន្ថែមទៀតក្នុងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់នៅសមុទ្រ៕

ក្នុងថ្ងៃដដែល នាយទាហាន យុទ្ធជននៃនាវា CSB 8001 និងសមាជិកនៃគណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាមបានចូលរួម ក្នុងការប្រកួតកីឡាមិត្តភាព និងល្បែងប្រពៃណីមួយចំនួន ជាមួយនាយទាហាន និងបុគ្គលិកនៃកងឆ្មាំសមុទ្រឥណ្ឌូនេស៊ី៕

បកប្រែដោយ​ Duy Hoan