ខួបលើកទី ៨០ ទិវាបុណ្យឯករាជ្យជាតិវៀតណាម៖ រដ្ឋមន្ត្រីការបរទេសអាមេរិក អបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាម
កប.អនឡាញ - លោក Rubio រដ្ឋមន្ត្រីការបរទេស បានឲ្យដឹងថា សហរដ្ឋអាមេរិកកោតសរសើរចំពោះភាពធន់ ការប្តេជ្ញាចិត្ត និងវឌ្ឍនភាពដែលប្រជាជនវៀតណាមសម្រេចបាន។
លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក តាងនាមឱ្យរដ្ឋាភិបាល នៃសហរដ្ឋអាមេរិក បានផ្ញើលិខិតអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី២ ខែកញ្ញា។
    |
 |
លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក (រូបថត៖ REUTERS/Craig Hudson) |
ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃ១ ខែកញ្ញា លោក Rubio បានឲ្យដឹងថា សហរដ្ឋអាមេរិកកោតសរសើរចំពោះភាពធន់ ការប្តេជ្ញាចិត្ត និងវឌ្ឍនភាពដែលប្រជាជនវៀតណាមសម្រេចបាន។ វៀតណាមបន្តបង្ហាញពីកំណើន និងការអភិវឌ្ឍយ៉ាងខ្លាំង ក្លាយជាដៃគូសំខាន់ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងជាប្រទេសនាំមុខគេក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមសកល។
យោងតាម លោក Rubio ឆ្នាំនេះក៏ជាខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងវៀតណាម (១៩៩៥-២០២៥)។ លោកបានសម្តែងថា៖ សហរដ្ឋអាមេរិកមានមោទនភាពចំពោះវឌ្ឍនភាពដែលវៀតណាម និងសហរដ្ឋអាមេរិកសម្រេចបាន ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយហេតុនេះ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ និងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ រួមទាំងសន្តិសុខលើសមុទ្រ និងឧក្រិដ្ឋកម្មឆ្លងដែន។ លោក Rubio បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្តលើកកម្ពស់សន្តិភាព វិបុលភាព និងសន្តិសុខសម្រាប់ប្រជាជននៃសហរដ្ឋអាមេរិក និងវៀតណាម ក៏ដូចជាសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូល។
ក្នុងឱកាសពិសេសនេះ ប្រមុខការទូតអាមេរិកបានផ្ញើ “សារជូនពរយ៉ាងកក់ក្តៅបំផុតដល់ប្រជាជនវៀតណាមសម្រាប់ការប្រារព្ធពិធីដ៏រីករាយ និងវិបុលភាពក្នុងឆ្នាំខាងមុខ”៕
បកប្រែដោយ Duy Hoan