ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) 2025 និងធ្វើការនៅប្រទេសចិន នាថ្ងៃទី១ ខែកញ្ញា នៅទីក្រុង Tianjin លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបជាមួយ លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបជាមួយ លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី (រូបថត៖ VGP/Nhat Bac)

នៅក្នុងជំនួបនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយសហព័ន្ធរុស្ស៊ី ជានិច្ចកាលចាត់ទុករុស្ស៊ីជាដៃគូសំខាន់មួយក្នុងចំណោមដៃគូសំខាន់របស់វៀតណាម។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានចែករំលែកថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងការគ្រប់គ្រងរបស់រដ្ឋាភិបាលទាំងពីរ បញ្ហាជាច្រើនក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម-រុស្ស៊ីត្រូវបានដោះស្រាយ បង្កើតកម្លាំងចលករថ្មីដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងអំណរគុណចំពោះប្រធានាធិបតី V. Putin ដែលបានអបអរសាទរក្នុងឱកាសខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហាទទួល​បាន​ជោគជ័យ និងទិវាបុណ្យឯករាជ្យ​ជាតិវៀតណាម​​ ថ្ងៃទី ២ ខែកញ្ញា  (រូបថត៖ VGP/Nhat Bac)

 លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានឯកភាពថា ប្រទេសទាំងពីរចាំបាច់ត្រូវបន្តអនុវត្តនូវវិស័យសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នាក្នុងអំឡុងដំណើរទស្សនកិច្ចកម្រិតខ្ពស់។ លោកអះអាងថា លោកនឹងជំរុញស្ថាប័នពាក់ព័ន្ធ ក៏ដូចជាសហគ្រាសរុស្ស៊ី ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយវៀតណាម៕

បកប្រែដោយ Duy Hoan