វេណេហ្ស៊ុយអេឡា ចាត់ទុកវៀតណាមជាគំរូក្នុងការការពារអធិបតេយ្យភាព
កប.អនឡាញ - វេណេហ្ស៊ុយអេឡានឹងដើរតាមស្មារតីវៀតណាម៖ ខ្ជាប់ខ្ជួន រួបរួម និងមិនចុះញម លើផ្លូវដែលប្រជាជនជ្រើសរើស។
    |
 |
លោក Nicolás Maduro ប្រធានាធិបតីវេណេស៊ុយអេឡា ថ្លែងនៅក្នុងសន្និសីទកាសែត (រូបថត៖ VNA) |
ប្រជាជនវេណេហ្ស៊ុយអេឡា តែងតែរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រនៃប្រទេសដែលមានភាពធន់ខ្លាំងក្លា រួមទាំងវៀតណាម ដែលជាប្រទេសដែលបានឆ្លងកាត់ការលះបង់ និងការលំបាកជាច្រើនដើម្បីការពារឯករាជ្យ ឯកភាព និងអធិបតេយ្យភាពដ៏ពិសិដ្ឋ។
វេណេហ្ស៊ុយអេឡានឹងដើរតាមស្មារតីវៀតណាម៖ ខ្ជាប់ខ្ជួន រួបរួម និងមិនចុះញមលើផ្លូវដែលប្រជាជនជ្រើសរើស។ នេះត្រូវបានគូសបញ្ជាក់ដោយ លោក Nicolás Maduro ប្រធានាធិបតីវេណេស៊ុយអេឡា នៅក្នុងសន្និសីទសារព័ត៌មានអន្តរជាតិនាថ្ងៃទី ១ ខែកញ្ញា នៅរដ្ឋធានី Caracas ដោយមានការចូលរួមពីអ្នកសារព័ត៌មានជិត ៤០០ នាក់ ។
អញ្ជើញចូលរួមសន្និសីទសារព័ត៌មានដែលធ្វើឡើងទាំងដោយផ្ទាល់ និងតាមប្រព័ន្ធអ៊ីនធឺណិត មេដឹកនាំវេណេស៊ុយអេឡាបានអះអាងថា ទោះបីជាមានការខាតបង់ និងការលះបង់ជាច្រើនក៏ដោយ ក៏វៀតណាមជាគំរូដ៏ភ្លឺស្វាងក្នុងការតស៊ូដណ្តើម និងរក្សាឯករាជ្យ និងអធិបតេយ្យភាពជាតិ មិនចុះញម មិនដកថយ ហើយនឹងការពារដល់ទីបញ្ចប់នូវសិទ្ធិសម្រេចដោយខ្លួនឯង និងអនាគតរបស់ប្រទេសខ្លួន៕
បកប្រែដោយ Duy Hoan