បន្តជំរុញ និងធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិន
កប.អនឡាញ - នេះជាដំណើរទស្សនកិច្ចការងារដំបូងរបស់លោក Luong Cuong ទៅកាន់ប្រទេសចិន ក្នុងនាមជាប្រធានរដ្ឋ។
តបតាមការអញ្ជើញរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន ថ្ងៃទី ២ ខែកញ្ញា លោក Luong Cuong ប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងហាណូយទៅចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃជ័យជំនះលើហ្វាស៊ីសរបស់ប្រជាជនពិភពលោក និងបំពេញទស្សនកិច្ចការងារនៅប្រទេសចិន។
    |
 |
លោក Luong Cuong ប្រធានរដ្ឋ (ប្រភព៖ VGP) |
នេះជាដំណើរទស្សនកិច្ចការងារលើកដំបូងរបស់លោក Luong Cuong ប្រធានរដ្ឋ ទៅកាន់ប្រទេសចិន ក្នុងនាមជាប្រធានរដ្ឋ។ ដំណើរទស្សនកិច្ចការងារប្រព្រឹត្តទៅក្នុងបរិបទឆ្នាំ ២០២៥ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន រំលឹកខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតរវាងវៀតណាម និងចិន (១៩៥០-២០២៥)។ ដំណើរទស្សនកិច្ចការងាររបស់លោក Luong Cuong ប្រធានរដ្ឋ ទៅកាន់ប្រទេសចិនបានរួមចំណែកបង្កើតស្ទុះអភិវឌ្ឍន៍ថ្មីនៃទំនាក់ទំនងទ្វេភាគី បន្ថែមកម្លាំងចលករថ្មីជំរុញការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន។
ទន្ទឹមនឹងនោះ ការចូលរួមរបស់ប្រធានរដ្ឋវៀតណាមក្នុងពិធីរំលឹកខួបលើកទី ៨០ នៃទិវាជ័យជំនះលើហ្វាស៊ីសរបស់ប្រជាជនពិភពលោកនៅប្រទេសចិន ទន្ទឹមនឹងការបង្ហាញពីការគោរពពិសេសរបស់វៀតណាមចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយចិន ក៏ជាការបញ្ជាក់យ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការការពារតម្លៃមនុស្សជាតិ ជម្រុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា ដើម្បីការអភិវឌ្ឍ និងវិបុលភាពរួមរបស់ប្រទេស និងប្រជាជន នៃពិភពលោក។ លើសពីនេះ វាក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាម ឆន្ទៈរបស់វៀតណាម កម្លាំងរបស់វៀតណាមឆ្ពោះទៅរកគោលដៅនៃកំណើនយ៉ាងឆាប់រហ័ស និងនិរន្តរភាពក្នុងយុគសម័យថ្មី ដែលជាយុគសម័យនៃការរីកចម្រើនរបស់ប្រជាជនវៀតណាម៕
បកប្រែដោយ Duy Hoan