នាថ្ងៃទី១ ខែកញ្ញា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្ស បានជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសដែលគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីចូលរួមខួបលើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី២ ខែកញ្ញា។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ទទួលជួបជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា (រូបថត៖ VNA)

ក្នុងឱកាសនេះ មេដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹងទំនុកចិត្តនយោបាយ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ តភ្ជាប់ថ្នាក់ដឹកនាំ យុវជន និងការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរ។ ពិភាក្សាយ៉ាងសកម្ម និងឆាប់បញ្ចប់ការខ័ណ្ឌសីមា បោះបង្គោលព្រំដែនគោក ១៦% រក្សាសន្តិសុខសណ្តាប់ធ្នាប់តាមតំបន់ព្រំដែន ទប់ស្កាត់បទល្មើសឆ្លងដែន។ល។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រួមទាំងការជំរុញ និងសម្រួលកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចនៃប្រទេសទាំងពីរ និងការបង្កើនសកម្មភាពចេញចូលព្រំដែនរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។

បកប្រែដោយ Duy Hoan