ក្នុងរយៈពេល ៣៥ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍ APEC បន្តអះអាងថាជាយន្តការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ឈានមុខគេ ដោយផ្តោតលើការធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅក្នុងតំបន់ និងលើពិភពលោក រួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច និងរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក APEC បានបន្តបញ្ជាក់ពីតួនាទីដែលមិនអាចខ្វះបានក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិបាលកិច្ចសេដ្ឋកិច្ចក្នុងតំបន់ ដោយតភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចឈានមុខគេរបស់ពិភពលោក រក្សាលំហូរពាណិជ្ជកម្ម និងវិនិយោគដោយយុត្តិធម៌ និងស្ថិរភាព នាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់គ្រប់ភាគី ប្រជាជន និងអង្គភាពអាជីវកម្ម ជំរុញសមាហរណកម្មសេដ្ឋកិច្ច និងពង្រឹងការតភ្ជាប់តំបន់។ ដោយផ្អែកលើមូលដ្ឋាននោះ ឆ្នាំ APEC ២០២៥ មានប្រធានបទ "កសាងអនាគតប្រកបដោយចីរភាព" ជាមួយនឹងអាទិភាពចម្បងបីគឺ ការតភ្ជាប់ នវានុវត្តន៍ និងវិបុលភាព។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម (រូបថត៖ vnanet.vn)

វៀតណាមបានក្លាយជាសមាជិកពេញសិទ្ធិរបស់ APEC ចាប់តាំងពីឆ្នាំ១៩៩៨។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរការអនុវត្តគោលនយោបាយការបរទេសបើកចំហរ ការធ្វើពិពិធកម្ម ពហុភាគីនីយកម្ម និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម។ តំបន់ APEC ដើរតួនាទីដ៏សំខាន់ និងជាយុទ្ធសាស្ត្រសម្រាប់សន្តិសុខ និងការអភិវឌ្ឍរបស់វៀតណាម។ ក្នុងដំណើរការចូលរួមក្នុង APEC វៀតណាមបានរួមចំណែកជាវិជ្ជមាន និងសកម្មក្នុងការជំរុញសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ និងរក្សាតួនាទីរបស់ APEC។ វៀតណាមក៏ជាសមាជិកមួយក្នុងចំណោមសមាជិកមួយចំនួនតូចដែលបានធ្វើជាម្ចាស់ផ្ទះ APEC ចំនួនពីរលើកដោយជោគជ័យ ក្នុងឆ្នាំ២០០៦ និង២០១៧។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងបានអភិវឌ្ឍយ៉ាងខ្លាំងក្លា ជាក់ស្តែង និងទូលំទូលាយលើវិស័យជាច្រើន បន្ទាប់ពីប្រទេសទាំងពីរបានតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅខែធ្នូ ឆ្នាំ២០២២។ កិច្ចប្រជុំកម្រិតខ្ពស់ត្រូវបានធ្វើឡើងជាប្រចាំ ជាពិសេសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ កូរ៉េខាងត្បូងរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម (ខែសីហា ឆ្នាំ២០២៥) បានពង្រឹងទំនុកចិត្តនយោបាយយ៉ាងខ្លាំងរវាងប្រទេសទាំងពីរ។ កូរ៉េខាងត្បូងបន្តជាដៃគូសេដ្ឋកិច្ចសំខាន់ឈានមុខគេមួយរបស់វៀតណាម ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។

នៅក្នុងបរិបទនោះ ការចូលរួមរបស់លោក Luong Cuong ប្រធានរដ្ឋនៅក្នុងកិច្ចប្រជុំកំពូល APEC លើកទី ៣២ និងជួយពិភាក្សាទ្វេភាគីនៅកូរ៉េខាងត្បូង បានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងស្មារតីទំនួលខុសត្រូវរបស់វៀតណាម ចំពោះកិច្ចសហប្រតិបត្តិការពហុភាគីនិយាយរួម និង APEC និយាយដោយឡែក ព្រមទាំងបញ្ជាក់ពីតួនាទី កិត្យានុភាព និងការរួមចំណែកជា វិជ្ជមាន សកម្ម និងទំនួលខុសត្រូវរបស់វៀតណាមចំពោះ APEC ក៏ដូចជាក្នុងកិច្ចសហប្រតិបត្តិការពហុភាគី និងការដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ និងសកលលោក។ ទន្ទឹមនឹងនោះ បង្ហាញយ៉ាងមុតមាំនូវសារពីប្រទេសវៀតណាមមួយអភិវឌ្ឍដ៏ស្វាហាប់ បើកចំហរ និងរីកចម្រើនយ៉ាងខ្លាំងក្លានៅក្នុងយុគសម័យថ្មី ដោយមានបំណងបន្តសហប្រតិបត្តិការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាខឿនសេដ្ឋកិច្ចសមាជិក APEC។ នេះក៏ជាឱកាសមួយសម្រាប់វៀតណាមចែករំលែកគោលការណ៍ គោលនយោបាយរបស់ប្រទេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការធ្វើសមាហរណកម្មអន្តរជាតិ ឱកាសសហប្រតិបត្តិការ ការវិនិយោគ និងធ្វើអាជីវកម្មជាមួយសហគមន៍ធុរកិច្ចអន្តរជាតិ និងជាការត្រៀមរៀបចំយ៉ាងសកម្មរបស់វៀតណាមសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃឆ្នាំ APEC ២០២៧។

ជាមួយគ្នានេះ ដំណើរទស្សនកិច្ចលើកនេះរបស់លោក Luong Cuong ប្រធានរដ្ឋក៏បញ្ជាក់ពីការទទួលស្គាល់ និងការវាយតម្លៃខ្ពស់របស់វៀតណាមចំពោះតួនាទីជាម្ចាស់ផ្ទះនៃប្រទេសកូរ៉េខាងត្បូងទៀតផង និងដើម្បីឲ្យប្រទេសទាំងពីរបន្តពង្រឹងទំនុកចិត្តនយោបាយ និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ អនុវត្តកិច្ចសន្យារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការពារជាតិ សន្តិសុខ ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ល។

យើងជឿជាក់ថា ការចូលរួមរបស់លោក Luong Cuong ប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងសប្តាហ៍កំពូល APEC លើកទី៣២ ដោយគួបផ្សំនឹងការជួបពិភាក្សាទ្វេភាគីនៅកូរ៉េខាងត្បូង នឹងសម្រេចបានលទ្ធផលវិជ្ជមាន រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម ជាមួយ APEC កូរ៉េខាងត្បូង ដៃគូ និងមិត្តភក្តិអន្តរជាតិ ឲ្យកាន់តែស៊ីជម្រៅ និងប្រសិទ្ធភាពថែមទៀត៕

បកប្រែដោយ Huyen Trang