លោក Luong Cuong ប្រធានរដ្ឋ បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់លោកឯកអគ្គរដ្ឋទូតសិង្ហបុរី លោក Jaya Ratnam ក្នុងការជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ហើយសង្កត់ធ្ងន់ថា ភាគីទាំងពីរតែងតែរក្សាដំណើរទស្សនកិច្ចនិងទំនាក់ទំនងកម្រិតខ្ពស់នៅគ្រប់កម្រិត តាមរយៈគ្រប់កាណាល របស់បក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតសិង្ហបុរី លោក Jaya Ratnam (រូបថត៖ VOV)

ដោយសង្កត់ធ្ងន់ថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសិង្ហបុរី ដែលជាដៃគូសេដ្ឋកិច្ចជួរមុខរបស់វៀតណាម លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងជាន់ខ្ពស់នៅគ្រប់កម្រិត ផ្តោតលើការកសាង និងអនុវត្តកម្មវិធីសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សិង្ហបុរី ដំណាក់កាល ២០២៥-២០៣០។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក Denny Abdi (រូបថត៖ VOV)

ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក Denny Abdi លោក Luong Cuong ប្រធានរដ្ឋ បានចាត់ទុកថា នាពេលខាងមុខ ប្រទេសទាំងពីរត្រូវបន្តពង្រឹងទំនុកចិត្តនយោបាយ លើកកម្ពស់ការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងជាន់ខ្ពស់ និងទំនាក់ទំនងគ្រប់កម្រិត; អនុវត្តប្រកបដោយប្រសិទ្ធិភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់; ហើយនាពេលខាងមុខ កសាងកម្មវិធីសកម្មភាព ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌូនេស៊ី ដំណាក់កាល ២០២៥-២០៣០។ ភាគីទាំងពីរខិតខំសម្រេចបានគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៨ ពាន់លានដុល្លារអាមេរិក មុនឆ្នាំ ២០២៨។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាម និងឥណ្ឌូនេស៊ី គួរតែសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសនៅក្នុងវេទិកាអាស៊ាន អង្គការសហប្រជាជាតិ និង APEC៕

តាម vovworld.vn