សិក្ខាសាលានេះមានអ្នកចូលរួមពីប្រតិភូប្រមាណ ១២០ នាក់មកពីធុរកិច្ចវៀតណាមដែលវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងមូលដ្ឋាន តំណាងអគ្គនាយកដ្ឋានពន្ធដារកម្ពុជា និងតំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។

leftcenterrightdel
លោក លេង រិទ្ធី ប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា (រូបថត៖ vov.vn)

ក្នុងសិក្ខាសាលានេះ លោក លេង រិទ្ធី ប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជាបានសម្តែងនូវការរីករាយ និងបញ្ជាក់ថា នេះជាវេទិកាដ៏សំខាន់មួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម។ លោកបានសង្កត់ធ្ងន់ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាមានសក្តានុពលជាច្រើន ហើយសិក្ខាសាលានេះគឺជាឱកាសសម្រាប់ស្វែងរកឱកាសថ្មីៗ និងចែករំលែកព័ត៌មាន ដើម្បីដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន។

មានប្រសាសន៍ក្នុងសិក្ខាសាលា លោក Ngo Van Tuat ភារធារីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជា កំពុងអភិវឌ្ឍយ៉ាងល្អ ហើយក្លាយជាមូលដ្ឋានសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរ វិនិយោគ និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ព្រមទាំងរួមចំណែកដល់ការអនុវត្តដោយជោគជ័យនូវគោលដៅរួមដែលកំណត់ដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងការសម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ពាន់លានដុល្លារអាមេរិក។

លោក Ngo Van Tuat ស្នើឲ្យធុរកិច្ចវៀតណាម គោរពតាមច្បាប់នៃប្រទេសសាមី ក្នុងសកម្មភាពអាជីវកម្មនៅកម្ពុជា។ លោក Ngo Van Tuat បានបញ្ជាក់ថា ស្ថានទូតវៀតណាមតែងតែរួមដំណើរជាមួយធុរកិច្ច និងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា ហើយតែងតែទទួល និងបញ្ជូនអនុសាសន៍របស់ធុរកិច្ចដល់ស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ដើម្បីរួមចំណែកដល់ការលុបបំបាត់ការលំបាក និងឧបសគ្គ ធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh