យោងតាមផែនការនេះ ក្នុងរដូវប្រាំងឆ្នាំ២០២៥-២០២៦ ក្រុមចំនួន៤ រួមមាន៖ K៩០ (នាយកដ្ឋាននយោបាយយោធភូមិភាគទី៩) ក្រុម K៩១ (បញ្ជាការដ្ឋានយោធាខេត្ត Dong Thap) និងក្រុម K៩២ ក្រុម K៩៣ (បញ្ជាការដ្ឋានយោធាខេត្ត An Giang) នឹងស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៣៦៥ អដ្ឋិធាតុ នៅក្នុងខេត្តចំនួន១០ នៃប្រទេសកម្ពុជា។ ក្នុងនោះ ទីតាំងរុករកនៃក្រុម K៩០ គឺនៅខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង ហើយភូមិសាស្រ្តនៃការរុករករបស់ក្រុម K៩១ រុករកនៅខេត្តព្រៃវែង និងខេត្តពោធិ៍សាត់ រីឯក្រុម K៩២ នៅក្នុងខេត្តកំពត ខេត្តកោះកុង ខេត្តកែប និងខេត្តព្រះសីហនុ ហើយក្រុម K៩៣ ស្វែងរកនៅខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។

leftcenterrightdel
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍ជាមួយកម្មាភិបាល និងយុទ្ធជននៃក្រុមស្វែងរក និងប្រមូល

ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី Huynh Van Ngon អនុប្រធាននយោបាយ ប្រធានគណៈកម្មាធិការដឹកនាំលេខ ៥១៥ នៃយោធភូមិភាគទី៩ បានឲ្យដឹងថា ក្នុងរយៈពេល ២៤ ឆ្នាំកន្លងមកនេះ គណៈកម្មាធិការដឹកនាំលេខ ៥១៥ នៃយោធភូមិភាគទី ៩ បានប្រមូលអដ្ឋិធាតុយុទ្ធជនពលីជាង ៣០០០ អដ្ឋិធាតុក្នុងស្រុក និងអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមជាង ៨០០០ អដ្ឋិធាតុ ដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជា។ លោកបានកោតសរសើរចំពោះស្មារតី ខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តផ្នែកនយោបាយរបស់កម្មាភិបាល និងយុទ្ធជននៃក្រុម K ទាំងឡាយនាពេលកន្លងមក។ ព្រមទាំង លោកបានស្នើឲ្យកងកម្លាំងទាំងឡាយបន្តពង្រីកប្រពៃណីរបស់កងទ័ពលោកអ៊ំ ហូ រក្សាសាមគ្គីភាព សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងប្រជាជនកម្ពុជា ធានាសុវត្ថិភាពដាច់ខាតក្នុងអំឡុងពេលបំពេញភារកិច្ច ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មាន សហការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារ អាជ្ញាធរ និងកងកម្លាំងយោធានៃប្រទេសកម្ពុជា គោរពទំនៀមទម្លាប់របស់ប្រទេសជិតខាង ដោយរួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា៕

បកប្រែដោយ Thuy Anh