leftcenterrightdel
ទិដ្ឋភាពនៃជំនួប

នៅក្នុងជំនួប ភាគីទាំងពីរបានអះអាងថា ទំនាក់ទំនងសហប្រតិបត្តិការការពារជាតិវៀតណាម-ចក្រភពអង់គ្លេសនាពេលថ្មីៗនេះ ត្រូវបានអនុវត្តក្នុងទិសដៅត្រឹមត្រូវ ស្របតាមលទ្ធផលនៃការសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ចក្រភពអង់គ្លេសលើកទី ៥ និងអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៧ ដោយសម្រេចបានលទ្ធផលវិជ្ជមាន និងលេចធ្លោជាច្រើនក្នុងវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ការរក្សាយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ជាពិសេសយន្តការសន្ទនាគោលនយោបាយការពារជាតិប្រចាំឆ្នាំ រួមទាំងវិស័យសន្តិសុខនិងសុវត្ថិភាពនាវាចរណ៍ ការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការបណ្តុះបណ្តាល ជលសាស្ត្រ ជាដើម។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក Vernon Coaker រដ្ឋលេខាធិការការពារជាតិអង់គ្លេស

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានថ្លែងអំណរគុណដល់ក្រសួងការពារជាតិអង់គ្លេសដែលជួយគាំទ្រដល់ការបណ្តុះបណ្តាលភាសាអង់គ្លេស និងការបង្កើនសមត្ថភាពវិជ្ជាជីវៈ ជូនកម្មាភិបាលនាយទាហាននៃកងទ័ពប្រជាជនវៀតណាម តាមរយៈវគ្គបណ្តុះបណ្តាលស្តីពីបញ្ជាការ-សេនាធិការ ផែនទី និងការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្ឃឹមថានាពេលខាងមុខ ក្រសួងការពារជាតិអង់គ្លេសនឹងបន្តផ្តល់វគ្គបណ្តុះបណ្តាល និងបំប៉ន់ជំនាញផ្នែកបច្ចេកទេស សន្តិសុខតាមអ៊ីនធឺណិត ទំនាក់ទំនងអន្តរជាតិ ជលសាស្ត្រ ភាសាអង់គ្លេស និងវេជ្ជសាស្ត្រយោធា ហើយបញ្ជូនសាស្ត្រាចារ្យភាសាអង់គ្លេសមកបង្រៀនដោយផ្ទាល់នៅតាមសាលារៀននានារបស់កងទ័ពប្រជាជនវៀតណាម និងបង្កើនការរៀបចំការជួបប្រាស្រ័យ និងផ្លាស់ប្តូរវិធីសាស្រ្តបង្រៀន។ ក្រសួងការពារប្រទេសវៀតណាមក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយោធិនអង់គ្លេសមករៀនភាសាវៀតណាម និងចូលរួមវគ្គមន្ត្រីការពារជាតិអន្តរជាតិនៅវៀតណាមផងដែរ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Pham Van Giang និងលោក Vernon Coaker រដ្ឋលេខាធិការការពារជាតិចក្រភពអង់គ្លេស ជាមួយប្រតិភូ

ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីឱ្យស្របតាមទំនាក់ទំនងវៀតណាម-ចក្រភពអង់គ្លេស ភាគីទាំងពីរបានឯកភាពគ្នា នាពេលខាងមុខ បន្តជម្រុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ជាពិសេសនៅកម្រិតខ្ពស់ ដើម្បីបង្កើនទំនុកចិត្ត ការយល់ដឹងគ្នា និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា។ នៅក្នុងកិច្ចប្រជុំនេះផងដែរ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕

បកប្រែដោយ Duy Hoan