នៅក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ ព្រមទាំងបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់អាស៊ានក្នុងការបង្កើត និងរក្សានិម្មាបនកម្មសន្តិសុខក្នុងតំបន់ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងបណ្តាប្រទេសជាសមាជិក ក៏ដូចជារវាងអាស៊ាន និងដៃគូនានា។

leftcenterrightdel
ការស្វាគមន៍លោក Chan Heng Kee លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការពារជាតិសិង្ហបុរី និងគណៈប្រតិភូការងារនៅបញ្ជាការដ្ឋានយោធភូមិភាគទី៥

ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានបញ្ជាក់ពីគោលជំហរដ៏ឥតងាករេរបស់វៀតណាមក្នុងការដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាទាំងអស់ដោយសន្តិវិធីដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) គាំទ្រការចុះហត្ថលេខាលើក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) ឲ្យបានឆាប់ៗ ប្រកបដោយជាក់ស្តែង និងប្រសិទ្ធភាព។

leftcenterrightdel
ប្រធានគណៈប្រតិភូទាំងពីរ វៀតណាម-សិង្ហបុរី ធ្វើជាសាក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ

ភាគីទាំងពីរបានព្រមព្រៀងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ការជួបជុំថ្នាក់ជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ លើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ រក្សាកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងកងទ័ពជើងទឹក កងជើងអាកាស និងកងឆ្មាំសមុទ្រនៃប្រទេសទាំងពីរ សិក្សាពីលទ្ធភាពនៃការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដែលភាគីទាំងពីរមានប្រៀបខ្លាំង និងតម្រូវការដូចជា សន្តិសុខតាមអ៊ីនធឺណិត ការស្វែងរក និងជួយសង្គ្រោះ ពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងសកម្មក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការយោធា-ការពារជាតិអាស៊ាន។

ក្នុងឱកាសនេះ ក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញក្រសួងការពារជាតិសិង្ហបុរីឱ្យបន្តចាត់បញ្ជូននាយទាហានទៅចូលរួមក្នុងវគ្គបណ្តុះបណ្តាលភាសាវៀតណាម និងវគ្គបណ្តុះបណ្តាលមន្ត្រីការពារជាតិអន្តរជាតិនៅវិទ្យាស្ថានការពារជាតិ និងស្វាគមន៍គណៈប្រតិភូមកពីវិទ្យាស្ថាន និងសាលារៀននានាមកសិក្សានៅប្រទេសនីមួយៗ។

leftcenterrightdel
ការចុះហត្ថលេខាលើផែនការសហប្រតិបត្តិការការពារជាតិរយៈពេល ៣ ឆ្នាំសម្រាប់ដំណាក់កាល ២០២៥-២០២៨ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលរវាងក្រសួងការពារជាតិទាំងពីរ

លោក Chan Heng Kee បានសង្កត់ធ្ងន់ថា វៀតណាម និងសិង្ហបុរីមានទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីដ៏ល្អ ហើយវិស័យសហប្រតិបត្តិការកំពុងត្រូវបានពង្រឹង និងពង្រីកកាន់តែខ្លាំងឡើង ដែលកិច្ចសហប្រតិបត្តិការការពារជាតិគឺជាសសរស្តម្ភមួយ។ លោក Chan Heng Kee ក៏បានចែករំលែកពីការខាតបង់ និងការលំបាក ជាមួយប្រជាជននៅតំបន់ភាគកណ្តាលវៀតណាមដែលកំពុងរងគ្រោះដោយទឹកជំនន់ ការរអិលបាក់ដី ព្រមទាំងបញ្ជាក់ថា ប្រទេសសិង្ហបុរីតែងតែត្រៀមខ្លួនជាស្រេចសម្របសម្រួល និងគាំទ្រវៀតណាមក្នុងការជំនះផលវិបាកដោយសារគ្រោះមហន្តរាយធម្មជាតិ។

ក្នុងឱកាសនេះ ក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញថ្នាក់ដឹកនាំនៃក្រសួងការពារជាតិសិង្ហបុរី និងលោកលេខាធិការអចិន្ត្រៃយ៍ ចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី ១៦ ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ ២០២៦។

នៅចុងបញ្ចប់នៃកិច្ចសន្ទនា ប្រធានគណៈប្រតិភូទាំងពីរបានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការការពារជាតិរយៈពេល ៣ ឆ្នាំសម្រាប់ដំណាក់កាល ២០២៥-២០២៨ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលរវាងក្រសួងការពារជាតិទាំងពីរ និងធ្វើជាសាក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang