យោងតាមលោកឧត្តមសេនីយ៍ត្រី Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម នេះជាលើកដំបូងដែល UN Women អូស្ត្រាលី និងវៀតណាមរៀបចំវគ្គបណ្តុះបណ្តាលស្ដីពីការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិសម្រាប់យោធិននារីមកពីប្រទេសជាង ១៥ ដោយមានការចូលរួមពីអ្នកជំនាញ និងគ្រូបង្រៀនជាច្រើនរបស់អង្គការសហប្រជាជាតិ និងប្រទេសដៃគូជាច្រើន។

leftcenterrightdel
ប្រតិភូថតរូបជាមួយគ្នា

វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅពីថ្ងៃទី ២៧ ខែតុលា ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា នៅនាយកដ្ឋានរក្សាសន្តិភាពវៀតណាម ក្នុងគោលបំណងផ្តល់ចំណេះដឹង និងជំនាញស្ដីពីបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដល់នាយទាហាននារីនៃកងទ័ពប្រជាជនវៀតណាម និងប្រទេសសមាជិកអង្គការសហប្រជាជាតិមួយចំនួន ដើម្បីជួយពួកគេត្រៀមរៀបចំសម្រាប់បំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បំពេញតាមគោលការណ៍របស់អង្គការសហប្រជាជាតិស្តីពីការបង្កើនការចូលរួមយ៉ាងពេញលេញ ស្មើភាព និងមានអត្ថន័យរបស់នារីក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ទន្ទឹមនឹងនោះ វគ្គបណ្តុះបណ្តាលនេះក៏បានរួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរវាងវៀតណាម ជាមួយអូស្ត្រាលី អង្គការ UN Women ទីភ្នាក់ងារបង្វឹកបង្ហាត់ចម្រុះរបស់អង្គការសហប្រជាជាតិ (ITS) និងប្រទេសដៃគូដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាល៕

បកប្រែដោយ Thuy Anh